ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដាក់​ចេញ​នូវ​ផែនការ ឲ្យ​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​ ទោះបី​ក្មេង​ស្រី​នេះ ​ស្លាប់​បាត់​ជីវិត​ក៏​ដោយ ក៏​យើង​ត្រូវ​ស្វែងរក​សាកសព​នាង​ឲ្យ​ឃើញ

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដាក់​ចេញ​នូវ​ផែនការ ឲ្យ​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​ ទោះបី​ក្មេង​ស្រី​នេះ ​ស្លាប់​បាត់​ជីវិត​ក៏​ដោយ ក៏​យើង​ត្រូវ​ស្វែងរក​សាកសព​នាង​ឲ្យ​ឃើញ

ខេត្ត​ព្រះ​សីហ​នុ ៖  លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ម្នាក់ ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បាក់ទឹក នៃ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ស្ថិត​នៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០  ។

ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ខាងលើ គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​រសៀល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ដោយប្រើ​ប្រាស់​កម្លាំង​សរុប​របស់​ខេត្ត​ធ្វើការ​រុករក​នៅ​លើ​ទីតាំង​ដែល​ក្មេង​ស្រី​ខាងលើ​រអិល​ជើង​ធ្លាក់​ចូល និង​ទីតាំង​ផ្សេង​ទៀត រហូត​ដល់​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល នៅ​តែ​មិន​ទាន់​រក​ឃើញ ។

ដោយសារ​ស្ថានភាព​យប់​ងងឹត និង​ល្បឿន​ទឹកធ្លាក់​បោក​ចុះ​ខ្លាំង ទើប​លោកអភិបាលខេត្ត សម្រេច​ដក​កម្លាំង​កំពុងធ្វើការ​រុករក​ឡើង​មក​លើគោក​វិញ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ក្រុម​ជួយ​សង្គ្រោះ​របស់​យើង ។ ទន្ទឹម​នេះ តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ក្មេង​ស្រី​នេះ គឺ​ប្រហែលជា​បាត់បង់​ជីវិត​ហើយ​។  ​លោក គួ​ច ចំរើន បាន​ដាក់​ចេញ​នូវ​ផែនការ ឲ្យ​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​  ទោះបី​ក្មេង​ស្រី​នេះ ​ស្លាប់​បាត់​ជីវិត​ក៏​ដោយ ក៏​យើង​ត្រូវ​ស្វែងរក​សាកសព​នាង​ឲ្យ​ឃើញ​ដែរ​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya