ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សាលា​ឧ​ទ្ឋ​រណ៍​តម្កល់​ទោស​បុរស​នី​ហ្សេ​រី​យ៉ា ដាក់គុក​៧​ឆ្នាំ ជួញដូរ​គ្រឿងញៀន​ ​

សាលា​ឧ​ទ្ឋ​រណ៍​តម្កល់​ទោស​បុរស​នី​ហ្សេ​រី​យ៉ា ដាក់គុក​៧​ឆ្នាំ ជួញដូរ​គ្រឿងញៀន​ ​

ភ្នំពេញ ៖ ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ តម្កល់​សាលក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពោលគឺ ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ព​ន្ឋ​នាគារ​៧​ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់​៩,៨០ ក្រាម និង​ប្រភេទ​ម្សៅ ០,៨៩ ក្រាម ។​
​តាម​អង្គហេតុ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១០ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​លំនៅឋាន​ក្នុង​ប្លុក បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ឆែម មុំ ដកហូត​បាន​ថ្នាំ ហេ​រ៉ូ​អ៊ី​ន គ្រាប់ ៩,៨០ ក្រាម និង​ម្សៅ ០,៨៩ ក្រាម ហើយ​ឈ្មោះ ឆែម មុំ ឆ្លើយថា ជា​របស់​ឈ្មោះ Emeka Akwuo ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៣១​ឆ្នាំ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា រូបនេះ​តែម្តង ។​
​សំណុំ​រឿងនេះ​សាលាដំបូង​រាជធានី សម្រេច​ផ្តន្ទាទោស​ឈ្មោះ Emeka Akwuo ដាក់ពន្ធនាគារ ៧​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០ លាន​រៀល ដាក់ចូល​ថវិការដ្ឋ និង​ផ្តន្ទាទោស​ឈ្មោះ អ៊ី​ន ស្រី​ធូ និង ឈ្មោះ ឆែម មុំ ដាក់ពន្ធនាគារ ២​ឆ្នាំ តាម​អំណាច​សាលក្រម​ចុះ​ថ្ងៃ ទី​២១ ខែមេសា ឆ្នាំ ២០១០ ។ តែ​ការសម្រេច​នោះ​ត្រូវបាន​ឈ្មោះ Emeka Akwuo ប្តឹង​ឧទ្ធរណ៍ ។​
​នៅក្នុង​សវនាការ​សាលា​ឧ​ទ្ឋ​រណ៍ ឈ្មោះ Emeka Akwuo បាន​បដិសេធថា ថ្នាំ​នោះ​ជា​របស់​ឈ្មោះ Papa ជនជាតិ នី​ហ្សេ​រី​យា យកមក​ផ្ញើ​នឹង​គាត់ នគរបាល​ក៏បាន​ចាប់​ឈ្មោះ Papa ហើយ​តុលាការ​បាន​បំបែកសំណុំរឿង​ជា ២ និង​កាត់ទោស​គាត់​ដាក់ពន្ធនាគារ ៣​ឆ្នាំ ហើយ ឈ្មោះ អ៊ី​ន ស្រី​ធូ ក៏បាន​ដឹងថា ថ្នាំ​នោះ​ជា​របស់​ឈ្មោះ Papa ដែរ ។ ជនជាប់ចោទ​បន្តថា «​ខ្ញុំ​ប្តឹង​ឧ​ទ្ឋ​រណ៍​នេះ គឺ​ដោយសារ​មិន​សុខចិត្ត ព្រោះ​ខ្ញុំ​មិនមែនជា​ម្ចាស់​ថ្នាំ​នោះទេ វា​មិនមែនជា​របស់ខ្ញុំ​ទេ សុំ​ឲ្យ​លោក​ចៅក្រម​លើកលែង​បទ​ចោទ​» ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya