ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » ក្នុងបុរីឡេងណាវ៉ាត្រា បុរសមេការសំណង់ ម្នាក់ សំរេចចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូន នៅភ្នំពេញ

ក្នុងបុរីឡេងណាវ៉ាត្រា បុរសមេការសំណង់ ម្នាក់ សំរេចចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូន នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហ៊ិន ពុធ អាយុ ៣៩ឆ្នាំ មុខរបរមេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន ៣នាក់នៅក្នុងបន្ទុក។

មុនពេលកើតហេតុដោយប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយ:ពេល ២ ៣ថ្ងៃហើយដោយជនរងគ្រោះនៅធ្វើការធម្មតាដូចសព្វដង តែមិនដឹងមូលហេតុអ្វីទើបនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនត្យជាក់ស្តែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya