ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើលដល់អ្នកភូមិ ដែលដើរហាត់ប្រាណ និងអ្នកធ្វើដំណើរទាំងព្រលឹមអុរ ខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ នៅស្វាយរៀង

ភ្ញាក់ផ្អើលដល់អ្នកភូមិ ដែលដើរហាត់ប្រាណ និងអ្នកធ្វើដំណើរទាំងព្រលឹមអុរ ខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ហេតុការណ៍ប្រទះឃើញសពនេះគឺកើតឡើង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

ភ្ញាក់ផ្អើលដល់អ្នកភូមិដែលដើរហាត់ប្រាណ និងអ្នកធ្វើដំណើរទាំងព្រលឹមអុរ ខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ។  សមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសព ដែលគេសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលម្នាក់ឯង។

ម្ដាយបុរសរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសមានឈ្មោះពៅភារៈ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ មានកូនស្រី២នាក់ក្នុងបន្ទុក ខណៈប្រពន្ធទើបឆ្លងទន្លេបាន៩ខែសន្លប់នៅផ្ទះ។ បន្ទាប់ពីទទួលដំណឹងអកុសលនេះកូនរបស់គាត់ក៏ជិះម៉ូតូមកមើលប្រពន្ធ។

មុនកើតហេតុកូនប្រុសគាត់បានចេញពីភ្នំពេញវេលាម៉ោង៩យប់ ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥មួយគ្រឿង ក្នុងទិសដៅពីលិចមកកើតក្នុងគោលបំណងមកលេងប្រពន្ធកូននៅស្រុកកំណើតនៅឃុំស្វាយធំ។  គាត់និងកូនប្រសាស្រីខំចាំនិងបានតេទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកលើករហូតដល់ព្រឹកឡើងទើបដឹងព័ត៏មានថា

កូនស្លាប់ក៏មានការភ្ញាក់ផ្អើលតែម្ដង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya