ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ឆក់ទូរស័ព្ទពីនារី ២នាក់ ជិះម៉ូតូមួយគ្រឿងបានសម្រេច ហើយត្រូវបានជនរងគ្រោះដេញតាមក្រោយស្រែកថា ចោរៗភ័យពេកជិះទៅបុកគូទរថយន្តកូរ៉េដួល ត្រូវចាប់វាយមួយដៃមួយជើងទ្រមខ្លួន នៅភ្នំពេញ

ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ឆក់ទូរស័ព្ទពីនារី ២នាក់ ជិះម៉ូតូមួយគ្រឿងបានសម្រេច ហើយត្រូវបានជនរងគ្រោះដេញតាមក្រោយស្រែកថា ចោរៗភ័យពេកជិះទៅបុកគូទរថយន្តកូរ៉េដួល ត្រូវចាប់វាយមួយដៃមួយជើងទ្រមខ្លួន នៅភ្នំពេញ

ភ្នំពេញ៖  ឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជន រងគ្រោះតាម ផ្លូវ។  ករណីនេះបានកើតឡើងកាលពី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៦៩កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

នៅវេលាម៉ោងប្រហែល១៣និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រូបគាត់ (ជនរងគ្រោះ)បានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយតាមផ្លូវលេខ២៦៩ពីត្បូងទៅជើងដើម្បីទៅទិញអីវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចរួចក៏ជិះរត់គេចខ្លួនទៅមុខ ភ្លាមនោះជនរងគ្រោះបានជិះដេញតាមពីក្រោយស្រែកចោរៗផ្អើលឆោឡោ គាប់ជួនត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌនឹងកម្លាំងប៉ុស្តិ៍កំពុងតែល្បាតក៏បានប្រដេញបង្ក្រាបបានតែម្តង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya