ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនបើករថយន្ត​បុក​មនុស្ស​ បណ្តាលឲ្យស្លាប់បាន​ហើយ នៅភ្នំពេញ​

ឃាត់ខ្លួន​ជនបើករថយន្ត​បុក​មនុស្ស​ បណ្តាលឲ្យស្លាប់បាន​ហើយ នៅភ្នំពេញ​

​ភ្នំ​ពេ​ញៈ​  នៅ​ព្រលប់​ថ្ងៃទី​១៦​តុលា​ ឆ្នំា២០២០ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស ស្លាប់​នៅ​ចំណុច ផ្លូវ ១៧៣ កែង​ផ្លូវ ៣២៨ សង្កាត់​ទួល​ស្វាយព្រៃ ១ ខណ្ឌ​បឹង​កេងកង កាលពី​ម៉ោង ១១:៣០ យប់ ថ្ងៃ ទី ១៥ ខែ តុលា​។​ក្រោយ​កើតហេតុ ដោយ​រថយន្ត បាន​បើក​គេចខ្លួន ។
​ជនបង្ក​ឈ្មោះ យ៉ាន់ ណា លី​ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់នៅ ផ្ទះ លេខ ៥ អឹម ក្រុម ទី ៤ ភូមិ ព្រៃ​ព្រីង ខាងត្បូង ទី ១ សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែន​ជ័យ ។ រថយន្ដ​ម៉ាក Lexus NX 200 T ផ្លាក លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។ នគរបាល ចរាចរណ៍ រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន ជនបង្ក​នៅ ថ្ងៃ ទី ១៦ ខែ តុលា ។
សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំ​រឿងនេះ ទៅ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ បន្ត តាមច្បាប់ ។ ​តាមរយ វីដេអូ​ដែល​បាន​ចែកចាយ លើ​បណ្ដាញ សង្គម ហ្វេ​ស​ប៊ុ​ក ឃើញថា ជ​នបង្ក​ពិតជា​មាន ចរិត​ឃោរឃៅ ណាស់ ព្រោះ បន្ទាប់ ពី បុក​ជនរងគ្រោះ ពីក្រោយ មិន​ស្លាប់ ហើយ​យ ជនបង្ក​បាន​បើក​ថយក្រោយ កិន​ជនរងគ្រោះ​បន្ថែម ។ ​ជនរងគ្រោះ​ស្លាប់ ពេល បញ្ជូន ទៅ ដល់ មន្ទីរពេទ្យ ។ សព​កំពុង​តំកល់​ធ្វើបុណ្យ នៅ វត្ត សំរោង​អណ្ដែត ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya