ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » រដ្ឋបាល​ខេត្តសៀមរាប ៖ ព័ត៌មាន​ក្លែងក្លាយ ហើយ​រូបភាពក្លែងក្លាយ តាំងពី​ឆ្នាំ​២០១៧

រដ្ឋបាល​ខេត្តសៀមរាប ៖ ព័ត៌មាន​ក្លែងក្លាយ ហើយ​រូបភាពក្លែងក្លាយ តាំងពី​ឆ្នាំ​២០១៧

ខេត្តសៀមរាប ៖ នា​​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ថា ទឹក​លើ​ភ្នំ​គូលែន​ឡើង​ខ្លាំង​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​រូបភាព​ទាំងនោះ តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទឹក​មាន​ស្ថានភាព​ធម្មតា​ទេ ។

ក្នុងអំឡុងពេល ស្ថានភាព​ប្រទេស​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​នឹង​ជំនន់​ទឹកភ្លៀង រដ្ឋបាល​ខេត្តសៀមរាប សង្កេត​ឃើញ​ថា មាន​គណនេយ្យ​ឈ្មោះ Mai Muon និង​គណនេយ្យ​ឈ្មោះ អុក ជួរ បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង​នៅ​តំបន់​ភ្នំ​គូលែន​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៧ មក​បង្ហោះ​ក្នុង​គណនេយ្យ​ឡើង​វិញ ដែល​សកម្មភាព​នេះ​ធ្វើ​ឱ្យ​បងប្អូន ក៏​ដូច​ជា​សាធារណជន​មានការ​ភាន់ច្រឡំ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​សូម​បញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​តំបន់​ភ្នំ​គូលែន មាន​ស្ថាន​ភាពល្អ​ប្រសើរ និង​គ្រប់គ្រង​បាន​ដែល​មិន​ទាន់​ប្រកាស​អាសន្ន​នោះ​ទេ ដូច​មាននៅ​ក្នុង​រូបភាព​ដែល​បាន​ថត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ។ រដ្ឋបាល​ខេត្ត សូម​ស្នើ​ឲ្យ​បងប្អូន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយហេតុ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​មាន​ចេតនា​បង្ក​ការ​យល់​ច្រឡំ ឬ​អ​សណ្តាប់​សង្គម គឺ​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya