ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​ម្នាក់ បាន​លង់ខ្លួន​នឹង​ប្រុស​ចិត្ត​អប្រិយ ​ទីបំផុត​​ធ្វើ​អោយ​នាង​ចាញ់បោក​ទាំង​កាយ ទាំង​ចិត្ត​និង​បោក​ម៉ូតូ​ហ៊្សូមមើ១​គ្រឿងយក​ទៅ​បាត់ ​ហើយមកគំរាម​សម្លាប់​ទៀត នៅភ្នំពេញ ​

នារី​វ័យក្មេង​ម្នាក់ បាន​លង់ខ្លួន​នឹង​ប្រុស​ចិត្ត​អប្រិយ ​ទីបំផុត​​ធ្វើ​អោយ​នាង​ចាញ់បោក​ទាំង​កាយ ទាំង​ចិត្ត​និង​បោក​ម៉ូតូ​ហ៊្សូមមើ១​គ្រឿងយក​ទៅ​បាត់ ​ហើយមកគំរាម​សម្លាប់​ទៀត នៅភ្នំពេញ ​

ភ្នំពេញ​៖​ បន្ទាប់​ពី​ដឹង​ដល់ក្រុម​គ្រួសារ ស្ត្រី​ជា​ម្តាយ​ក៏បាន​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រោយចង្វារ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ​។ ចិត្ត​មនុស្សពិបាក​នឹងស្មាន​ដល់ ខណៈ​នារី​វ័យក្មេង​ម្នាក់បាន​លង់ខ្លួន​នឹង​ប្រុស​ចិត្ត​អប្រិយ ​ទីបំផុត​បាន​ធ្វើ​អោយ​នាង​ចាញ់បោក​ទាំង​កាយ ទាំង​ចិត្ត​និង​បោក​ម៉ូតូ​ហ៊្សូមមើ១​គ្រឿងយក​ទៅ​បាត់​ហើយមកគំរាម​សម្លាប់​ទៀត ។ ​

ជន​ដែល​ត្រូវ​បាន​ខាង​ស្រី​ មក​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ ឈ្មោះ​ញើ​ង អ៊ា​ង អាយុ​៣២​ឆ្នាំ មានស្រុក​កំណើតភូមិកោះ​ចំការ ឃុំ​បឹងសាលាខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ចំណែក នាង​ដែល​លង់ខ្លួនមាន​អាយុ​២៣​ឆ្នាំ ​ជា​អ្នក​រត់​តុ នៅ​ភោជនីយដ្ឋាន​មួយ នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើតាម​តាម​នារីរង​គ្រោះបានអោយ​ដឹង​ថា នាង​ត្រូវ​បាន​បុរស​រូប​នោះ បោកយកម៉ូតូ​ម៉ាក ហ្ស៊ូមមើរ​ ពណ៌​លឿង​លា​យ.ស ស៊េរី​២០១៧មួយ​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ធំ​១N-​២៨៥០ កាលពី​ពី​ចុងខែ​កក្កដា ឆ្នាំ២០២០ ហើយមក​គំរាមសម្លាប់ជីវិតនាង​ទៀត ។

​នារី​រង​គ្រោះ​បាន​ទំនាក់ទំនង​ស្គាល់​បុរស​រូប​នោះ​ តាមរយៈ​ពេល​មិត្ត​ភ​ក្តិ​​ប្រមាណ​ជាង​២​ខែមក​ហើយ ។ ​ដោយ​បុរស​រូប​នោះ​ទៅ​លេង​ផ្ទះ​និង​បាន​លួងលោម​សុំស្នេហា ជា​ហេតុ​ធ្វើ​អោយ​នាង​លង់​ស្នេហ៍ ហើយ​បុរស​នោះ​ក៏បាន​បបួល​នាង​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ ព្រមទាំង​រស់នៅផ្ទះ​ជួល នៅ​សង្កាត់​ជ្រោយចង្វារ ដោយ​នាង​ធ្វើ​ជា​អ្នក​រត់​តុ ។

​លុះ​​មៅ​កំឡុងចុងខែកក្កដា បុរស​រូប​នោះបាន​ខ្ចី​ម៉ូតូ​ជិះរយៈ​ពេល​៣​ថ្ងៃ​ថា ទៅ​ធ្វើការ ហើយ យក​ទៅ​បាត់​។ ​ក្រោយមក ​បាន​លេចមុខ​ត្រឡប់​ មក​វិញ ហើយ​នារី​រូប​នោះ សួរនាំដោះសា​រថា ទុក​នៅ​ឃ្លាំង​ក្រោយមក​ថា យក​ទៅ​បញ្ចាំ ។​ នៅ​ពេល​នាង​សួរនាំ​ពី​កន្លែង យក​លុយ​ទៅ​លោះ​ ក៏មិន​បាន​ប្រាប់​ហើយគេច​រហូត​មក​។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត ដោយសារ​តែ​នាង​មិន​ដាច់​ចិត្ត​ហើយ ត្រូវ​បាន​ជន​នោះ គំរាម​សម្លាប់​បើសិន ជា​ប្តឹង​សមត្ថកិច្ច ទើប​ភ្លាម​ៗ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​។

ពេល​ថ្មីនេះ​ក៏បាន​ដឹង​ដល់​គ្រួសារ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នំា២០២០​ ម្តាយ​បាន​នាំ​មក​ដាក់​ពាក្យបណ្តឹង ។ តាម​ក្រុម​គ្រួសារ​នារី​រង​គ្រោះ ​បាន​សំណូមពរដល់​សមត្ថកិច្ច​ មេត្តាជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​និង​ឃាត់ខ្លួនជន​​រូបនេះ​ចាត់​ការតាមផ្លូវច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya