ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​ឆាបឆេះ​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្សារ​ដើម​គ ទាំង​កណ្តាលយប់ ​

អគ្គីភ័យ​ឆាបឆេះ​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្សារ​ដើម​គ ទាំង​កណ្តាលយប់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នេះ មាន​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​លេខ​១៥ar2 របស់​ប្រជាពលរដ្ឋ​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ លេខ​៣៣៦Z ស្ថិត​ក្នុងភូមិ​៣ ក្រុម​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដែល​ផ្ទះ​ជនរងគ្រោះ​នៅ​ជាន់​លើ ហើយ​ភ្លាមៗ ក៏មាន​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​៣​គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​។
​ការឆាបឆេះ​នេះ បានធ្វើ​ឲ្យ​សមត្ថកិច្ច​លំបាក ក្នុងការ​អន្តរាគមន៍​ជាខ្លាំង ព្រោះ​ផ្ទះ​ដែល​ឆាបឆេះ​នោះ ស្ថិតនៅ​ជ្រៅ​ពី​ផ្លូវ ហើយ​ចំណុច​ឆេះ​ស្ថិតនៅ​ជាន់​ទីមួយ គឺមាន​ការជួយ​ពី​ប្រជា​ពលរ​ដ្ធ​ទាញ​ទុយោ​ទឹក​ទៅ​បាញ់​ពន្លត់ភ្លើង​ក្នុងផ្ទះ ទើប​អាច​គ្រប់​គ្រាង​ដ្ធា​ន​ការ​បាន​។ ទោះបីជា​យ៉ាង​ក៍ដោយ ក្រោយ​ការចេញ​ប្រតិបត្តិកា ដ៏​យកចិត្តទុកដាក់ ពី​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ និង​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ការឆាបឆេះ ត្រូវបាន​ពន្លត់​ទៅវិញ​ទាំងស្រុង នៅវេលា​ម៉ោង​ប្រមាណ ៧ និង​៣០​នាទី មិន​បង្ក​ឲ្យ​មានការ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​នោះទេ​។
​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ទៀត​ដឹងថា​ម្ចាស់ផ្ទះ​នេះ​ឈ្មោះ ខន ប៉ុន​ឡុង ភេទ ប្រុស អាយុ ៥០​មុខរបរ​អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើរ​គរ ហើយ​ចំពោះ​អគ្គិភ័យ​នេះដែរ បង្កឡើង​ដោយសារ​ទុស្សេរ​ខ្សែភ្លើង​នៅ​កន្លែង​ទុកដាក់​របស់របរ​នៅ​ខាងលើ​ផ្ទះ​នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya