ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ប្តី​ស្លាប់​ ដោយសារ​ផឹកស្រា ប្រពន្ធ​ជិះ​កង់​ទៅរក​អាចារ្យ​ឲ្យ​មកជួយ​រៀបចំ​បុណ្យសព​ប្តី ប៉ុន្តែ​ជា​អកុសល​ កំពុង​ជិះ​កង់​ ​ស្រាប់តែ​ដួល​កង់​ពាក់កណ្តាល​ផ្លូវ បណ្តាលឲ្យស្លាប់​ភ្លាមៗ នៅត្បូងឃ្មុំ​

ប្តី​ស្លាប់​ ដោយសារ​ផឹកស្រា ប្រពន្ធ​ជិះ​កង់​ទៅរក​អាចារ្យ​ឲ្យ​មកជួយ​រៀបចំ​បុណ្យសព​ប្តី ប៉ុន្តែ​ជា​អកុសល​ កំពុង​ជិះ​កង់​ ​ស្រាប់តែ​ដួល​កង់​ពាក់កណ្តាល​ផ្លូវ បណ្តាលឲ្យស្លាប់​ភ្លាមៗ នៅត្បូងឃ្មុំ​

​ត្បូងឃ្មុំ​៖ នា​​ថ្ងៃទី ១៦ តុលា ២០២០ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា​ ​ប្តី​ស្លាប់​ដោយសារ​ផឹកស្រា ប្រពន្ធ​ជិះ​កង់​ទៅរក​អាចារ្យ​ឲ្យ​មកជួយ​រៀបចំ​បុណ្យសព​ប្តី ប៉ុន្តែ​ជា​អកុសល​កំពុង​ជិះ​កង់​នោះ​ស្រាប់តែ​ដួល​កង់​ពាក់កណ្តាល​ផ្លូវស្លាប់​ភ្លាមៗ ដោយសារ​ខ្យល់គ ។​

សព​នោះ​ត្រូវ​បងប្អូន​អ្នកភូមិ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​សាលា​បុណ្យ ស្ថិតក្នុង​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ​ ​សូម​បងប្អូន​អញ្ជើញ​ចូលរួម​បុណ្យសព​ប្តី​ប្រពន្ធ​នោះ​ផង ព្រោះ​រស់នៅក្នុង​ភាពក្រីក្រ គ្មាន​សាច់ញាតិ​បងប្អូន និង​គ្មាន​ផ្ទះសម្បែង​នោះទេ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya