ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ លោកមេធាវី លី ច័ន្ទតុលា នៅភ្នំពេញ

ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ លោកមេធាវី លី ច័ន្ទតុលា នៅភ្នំពេញ

 (ភ្នំពេញ)៖  នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ  លោកមេធាវី លី ច័ន្ទតុលា មេធាវីមកពីក្រុមហ៊ុនមេធាវីអេសវីភី បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី  ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។

មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ មានបេក្ខជន៥ ក្នុងនោះ៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី ទទួលបានសំឡេងគាំទ្រ ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ
២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ ទទួលបានសំឡេង១៣០ ស្មើនឹង៧.០៨ភាគរយ
៣៖ លោកមេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង៥៦ ស្មើនឹង៣.០៥ភាគរយ
៤៖ លោកមេធាវី សូ សូវាន ទទួលបាន ៤១សម្លេង ស្មើនឹង ២.២៣ភាគរយ
៥៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលបានសំឡេងគាំទ្រ២៦ ស្មើនឹង១.៤២ភាគរយ

លោក លី ច័ន្ទតុលា ដែលមានបទពិសោធន៍លើការងារច្បាប់ជាយូរមកហើយនោះ បានទទួលសំឡេងគាំទ្រច្រើនជាងគេ ប្រៀបធៀបទៅនឹងបេក្ខជនផ្សេងទៀត ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya