ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បើកឡានធ្លាក់​ជង្ហុក​ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរ​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់​រងរបួស​ នៅបាត់ដំបង ​

បើកឡានធ្លាក់​ជង្ហុក​ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរ​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់​រងរបួស​ នៅបាត់ដំបង ​

បាត់ដំបង​៖ ​កាលពីពេល​ថ្មីៗ​នេះ ​ហេតុការណ៍​ដ៏​រន្ធត់​មួយ បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ដ៏​គួរ​ឲ្យ​អាសូរ​បំផុត ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​លូ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង នៅវេលា​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយទៀត ដែល​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ឲ្យ​បុរស​២​នាក់​ត្រូវ​រងរបួស​ស្រាល​ទាំងពីរ ដោយសារ​បើករថយន្ត Lexus 300 ធ្លាក់ចូល​ជង្ហុក​ទឹក​លិច​ដ៏​ជ្រៅ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Arigafy Lonh បាន​ចែករំលែក​ពី​ហេតុការណ៍​នេះ​ឲ្យ​ដឹងថា​ «​អ្នកធ្វើដំណើរ​ពី​ស្រុក​ថ្មគោល​មក​ក្រុង​បាត់ដំបង​សូម​ប្រយ័ត្ន​!! ជួយ share អោយ​បងប្អូន​គាត់​ឃើញ​ផង​! Lexus 300 ធ្លាក់​ជង្ហុក​បាស់ជើង​ឡើងលើ នៅលើ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ចំណុច​មុខ ហាង​លក់​គ្រឿងសំណង់ សំណង់​ស្វាយជ្រុំ​។ បើកបរ​ដោយ​បុរស​ពីរ​នាក់ របួសស្រាល​ទាំងពីរ​។ (​ជង្ហុក​នោះ​មាន​គ្រោះថ្នាក់​ច្រើន​ករណី​ហើយ តែ​ពុំ​ឃើញ​មានការ​ជួសជុល​នៅឡើយ​ទេ​)»​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅលើ​គ្រោះធម្មជាតិ និង​ក៏​ដូច​ការធ្វើដំណើរ​នៅតាម​ទីកន្លែង​ផ្សេងៗ ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya