ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ទឹកទន្លេវ៉ៃគោ ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន រៀបចំបាវខ្សាច់ទប់ទឹក កុំឲ្យចូលក្រុងស្វាយរៀង និងត្រៀមកម្លាំងដើម្បីសង្គ្រោះ

ទឹកទន្លេវ៉ៃគោ ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន រៀបចំបាវខ្សាច់ទប់ទឹក កុំឲ្យចូលក្រុងស្វាយរៀង និងត្រៀមកម្លាំងដើម្បីសង្គ្រោះ

(ស្វាយរៀង)៖  នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង បានហក់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្នហើយ ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានា ជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃ ធ្វើការរៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោ ទៅខាងលិចដល់គល់ស្ពាន ពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។

តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធ និងសម្ពាធទាប ដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ ដែលឲ្យកម្ពស់ទឹកកាន់តែមានការកើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានចាត់វិធានការបន្ថែមទៀត រៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹកនៅទីតាំងនេះ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹករួចហើយ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្កាករណីទឹកហៀរហូរកាត់ផ្លូវ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។

លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញរៀបចំបាវខ្សាច់ យកទៅទប់នៅមាត់រ៉ឺហ្គែរលូ ដើម្បីទប់ទឹកហៀរ ពីខាងក្រៅហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូម ទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង។

ជាមួយគ្នានេះ លោក ម៉ែន វិបុល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះ ឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឲ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ។

ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya