ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » រថយន្តមួយគ្រឿងប្រភេទយីឌុប បានធ្វើសកម្មភាពដឹកឈើពេញ ធ្លាក់ផ្លូវ ស្រាប់ក្អួតចេញមកសុទ្ធតែឈើ នៅមណ្ឌលគិរី

រថយន្តមួយគ្រឿងប្រភេទយីឌុប បានធ្វើសកម្មភាពដឹកឈើពេញ ធ្លាក់ផ្លូវ ស្រាប់ក្អួតចេញមកសុទ្ធតែឈើ នៅមណ្ឌលគិរី

មណ្ឌលគិរី៖ រថយន្តមួយគ្រឿងប្រភេទយីឌុបបានធ្វើសកម្មភាពដឹកឈើពេញ ធ្លាក់ផ្លូវក៏ស្រាប់ក្អួតចេញមកសុទ្ធតែឈើ កាលយប់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២០ រហូតម៉ោង១រសៀល ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ មិនទាន់អាចយកចេញពី កន្លែងកើតហេតុបានទេ នៅតាមបណ្តោយជាតិលេខ៧៦ នៅជិតរដ្ឋបាលព្រៃឈើអូរាំង ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ប្រភពពីអ្នកតំណាងក្រុមហ៊ុនបញ្ជាក់ថា ឈើនេះជារបស់ ក្រុមហ៊ុនដឹកចេញពីស្រុកកោះញែក មានច្បាប់ត្រឹមត្រូវ។  ចាំមើលថាតើលោកប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តមណ្ឌលគិរី ហ៊ានចេញមុខមកបំភ្លឺទេ? តើករណីនេះមានការជាប់ពាក់ព័ន្ធជាមួយអស់លោកណាខ្លះ?

 

សារព័ត៌មាន បានសុំការបំភ្លឺពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី តែលោកបានចូលមើលហើយ តែមិនផ្តល់ចម្លើយទេ។ សារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពី ស្នងការនគរបាលខេត្តមណ្ឌលគិរី និង ប្រធានរដ្ឋបាលព្រៃឈើ នៅឡើយថ្ងៃនេះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya