ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » គិតត្រឹមព្រឹកថ្ងៃទី១៦ តុលា ឆ្នំា២០២០ នៅកម្ពុជា មានអ្នកស្លាប់ ដោយជំនន់ទឹកភ្លៀង ១៨នាក់ និងជម្លៀសប្រជាជន ជាង២ម៉ឺននាក់

គិតត្រឹមព្រឹកថ្ងៃទី១៦ តុលា ឆ្នំា២០២០ នៅកម្ពុជា មានអ្នកស្លាប់ ដោយជំនន់ទឹកភ្លៀង ១៨នាក់ និងជម្លៀសប្រជាជន ជាង២ម៉ឺននាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ តុលា ដល់ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជា មានស្លាប់ដោយសារជំនន់ទឹកភ្លៀង ចំនួន១៨នាក់ និងជម្លៀសប្រជាជន ប្រមាណ៦.២៩៨គ្រួសារ ស្មើនឹងប្រមាណ ២៥.១៩២នាក់។

នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ នៅថ្ងៃទី១៦ តុលា នេះថា នៅកម្ពុជា មានរាជធានី-ខេត្ត ចំនួន១៩ បានទទួលរងប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និងកំពង់ធំ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya