ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ ៖ បដិសេធ​ព័ត៌មាន សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន​

អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ ៖ បដិសេធ​ព័ត៌មាន សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន​

ភ្នំពេញៈ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ  អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​បដិសេធ​ចំពោះ​ព័ត៌មាន ដែលថា មាន​សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ ។​

​ទាក់ទង​ព័ត៌មាន សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន​នេះ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បញ្ជាក់ថាៈ ព័ត៌មាន​ដែលថា មាន​សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន មក​ខាងក្រៅ គឺ​មិនមែនជា​រឿង ពិតប្រាកដ​ទេ គឺ​គ្រាន់តែ​ចេញពី​ក្នុង​អាង ដែល​ស្ថិតនៅក្នុង​កសិដ្ឋាន តែ​វា​ស្ថិតនៅក្នុង​ការហ៊ុមព័ទ្ធ ដោយ​កសិដ្ឋាន​ដដែល គឺ​មិនមាន​ការចេញ មក​ខាងក្រៅ​ទេ ។ ហើយ​វា​ពុំមាន​អ្វី​ជាការ​ព្រួយបារម្ភ ទៅដល់​ប្រជាពលរដ្ឋ​ទេ​។​

​អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ” ពិតជា​មាន ប៉ុន្តែ​គ្រាន់តែ​ចេញពី​អាង​មួយ ដែល​នៅក្នុង​កសិដ្ឋាន​ធំ វា​ស្ថិតនៅក្នុង របង​ហ៊ុមព័ទ្ធ​ទីតាំង របស់គេ​ត្រឹមត្រូវ មិនមែនជា​ការបារម្ភ​ទេ ” ។​

​ការបញ្ជាក់​របស់ អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បានធ្វើ​ឡើង បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មួយចំនួន និង​សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សព្វផ្សាយ​ថា មាន​សត្វ​ក្រពើ រួច​ចេញពី​កសិដ្ឋាន​ចិញ្ចឹម មក​ខាងក្រៅ ខណៈពេលដែល នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ កំពុងតែ​រង​នូវ ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ដែលជា​ហេតុ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ នៅ​តំបន់​នោះ មានការ​ព្រួយបារម្ភ ពី​សុវត្ថិភាព៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya