ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ឆែកឆេរអាវុធជាតិផ្ទុះ​ លើវិថីឯករាជ្យ​ ឃាត់ខ្លួនជនជាតិ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឆែកឆេរអាវុធជាតិផ្ទុះ​ លើវិថីឯករាជ្យ​ ឃាត់ខ្លួនជនជាតិ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ នៅយប់ថ្ងៃទី ​១៤​ ខែ កញ្ញា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ២០:០០​ នាទីយប់ កម្លាំងគណ:បញ្ជាការ ឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវឯករាជ្យ​ ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោម ៖

១/ ជនសង្ស័យឈ្មោះ​ Mai Zixi ភេទ​ ប្រុស​ ឆ្នាំកំណើត​ 1993 ជនជាតិ​ ចិន​ មុខរបរ​ បម្រើសេវាកម្មទេសចរណ៌​ ស្នាក់នៅបណ្ដោះអាសន្ន​ ភ្នំពេញ

ស្រុកកំណើត​ -​ខេត្ត​ក័ងចូវ ប្រទេសចិន ។

២/ជនសង្ស័យឈ្មោះ​ Bian Wei Toa ភេទ​ ប្រុស​ ឆ្នាំកំណើត​ 1992 ជនជាតិ​ ចិន​ មុខរបរ​ ធ្វើការនៅរង្កសាល

ស៊ីងសូតាយ ទីលំនៅបច្ចុប្បន្ន​ សង្កាត់​៣​ ក្រុង/ខេត្តព្រះសីហនុ

ស្រុកកំណើត​ -​ខេត្ត​ហឺណាន​ ប្រទេសចិន

វត្ថុតាងរួមមាន​ ៖

​ -ម្សៅក្រាមពណ៌ស​ ថ្លា​ សង្ស័យសារធាតុញៀន​ 06កញ្ចប់។

​ -កញ្ចប់ពណ៌ស​ មានរូបមនុស្សស្រី​ សង្ស័យសារធាតុញៀន​ ចំនួន​ 13 កញ្ចប់ (ប្រភេទថ្នាំសប្បាយ) ។

​ -ទូរសព្ទ័​ ០២គ្រឿង​ ម៉ាក់​ iPhone 11 ០១គ្រឿង​ ពណ៌សំបកឪឡឹក​ និងម៉ាក់smartisan

ពណ៌ទឹកប៊ិច​ ០១គ្រឿង។

-ឡាន​ ០១គ្រឿង​ ម៉ាកLuxus 330 ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ2AK 5515

ជនសង្ស័យទាំងពីរនាក់នេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya