ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច

ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច

ខេត្តស្ទឹងត្រែង៖ ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យឈ្មួញឈើដុះស្លែឈ្មោះណាក់ ដែលរស់នៅភូមិកញ្ចាញ់គោក ឃុំសំបូរ ស្រុកសៀមប៉ាង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ គេឃើញរថយន្តម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ2AU-6791 ដឹកឈើមកឈប់នៅចំណុចផ្លូវបំបែកដុំក្រឡ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គេប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញ ខណៈដែលពួកគាត់កំពុងជាប់រវល់ជួយសង្គ្រោះប្រជាពលរដ្ឋប្រឈម នឹងបញ្ហាទឹកជំនន់ដែលកំពុងតែគំរាមកំហែងមកលើប្រជាពលរដ្ឋរស់នៅតាមបងទន្លេនិងវាលទំនាប។

ប្រភពបានលួចបង្ហើបថា ស្ទើររាល់ថ្ងៃគេតែងតែសង្គេតឃើញរថយន្តទំនើបដឹកភ្ញៀវបង្កប់ឈើ ប្រណិតមកទីរួមខេត្តស្ទឹងត្រែងជារឿងៗដោយយកមកដាក់តាមដេប៉ូធំៗក្នុងខេត្ត ហើយខណៈពេលនេះសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញកំពុងតែជាប់រវល់មមាញឹកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ ជួយជម្លៀសទៅរកទីទួលសុវត្ថិភាព ជន់លិចផលដំណាំ និងសត្វពាហនៈជាច្រើន ធ្វើឲ្យឈ្មួញរូបនេះឆ្លៀតឱកាសដឹកជញ្ជូនឈើយ៉ាងរលូន មិនខ្លាចអាជ្ញាធរ សមត្ថកិច្ចនិងមន្ត្រីជំនាញឡើយ។

សូមបញ្ជាក់ថា មេឈ្មួញឈ្មោះណាក់ នេះ មានឈ្មោះបោះសំឡេងខាងលួចដឹកឈើល្មើសច្បាប់ ដោយគ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញហ៊ានបង្រ្កាបឡើយ ព្រោះអាងមានមន្ត្រីជំនាញខិលខូចមួយ ចំនួនជាអ្នកមើលផ្លូវព្រោះតែបានផលប្រយោជន៍ ទើបធ្វើឲ្យមេឈ្មួញខាងលើធ្វើសកម្មភាពលួចដឹកជញ្ជូន ឈើប្រណិតបានយ៉ាងរលូន ទើបមិនដែលមានសមត្ថកិច្ច ឬមន្ត្រីជំនាញធ្វើការចាប់បង្ក្រាបចាត់ការតាម និតិវិធីច្បាប់រដ្ឋបាលព្រៃឈើ ក៏ដូចចាត់ការតាមច្បាប់ឧក្រិដ្ឋកម្មចំពោះជនដែលបំផ្លិចបំផ្លាញព្រៃឈើ ហើយដែលច្បាប់រដ្ឋធម្មនុញ្ញបានចែង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya