ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​ឆាបឆេះ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទាំង​ព្រលឹម​ ​

អគ្គិភ័យ​ឆាបឆេះ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទាំង​ព្រលឹម​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​១៥​ព្រឹក ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
នៅមុន​ពេល​កើត ហេតុ​គេ​ឃើញ​មាន​ភ្លើង​ផ្សែងហុយ យ៉ាង​សន្ធោសន្ធៅ​ចេញពី​អគារ​មួយ ខ្នង​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ភ្លាមៗ​នោះ​ក្រុមគ្រូពេទ្យ​ក៏ដូចជា​អ្នកជំងឺ​រួម នឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង កើតហេតុ​បាននាំគ្នា​ទៅ​ជួយ​អន្ដរាគមន៍ ដោយ​អ្នកខ្លះ​ត​ទុយោ​ទឹក អ្នកខ្លះ​យក បំពុង​ពន្លត់​អគ្គិភ័យ អ្នកខ្លះ​រាយការណ៍ ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យជួយ​អន្ដរាគមន៍ ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ ។​
អគារ​មួយ​ខ្នង​ដែល​អស់ទាំង​ស្រុង​នៅ ក្ន​ញ​ង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នេះ​គឺ មាន​៣​បន្ទប់​គឺជា​អគារ​អង្គ​ការបម្រើ សេវា​សង្គម​ដើមឈើ​សប្បាយ (​អគារ ឥន្ទធនូ​) ហើយ​មាន​ទំហំ​ប្រហែល​៦​ម៉ែត្រ ៤​ជ្រុង បាន​ឆេះ​ដោយសារ​ឆ្លង​ចរន្ដ​អគ្គិ​ស នី បណ្ដាលឱ្យ​ឆេះ​ខូចខាត​ចាន ឆ្នាំង តុ ទូ ខោអាវ​មួយចំនួន ប៉ុន្ដែ​សំណាងល្អ​មិន មាន​អ្នករងរបួស​នោះទេ ដោយសារតែ រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​នគរបាល ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំ ពេញ​មកជួយ​អន្ដរាគមន៍​មាន​រថយន្ដ ៦​គ្រឿង ប្រើប្រាស់​ទឹក​បាញ់​ចំនួន​៤​រថយន្ដ ទើប​រលត់​ជា​ស្ថាពរ​វិញ​នៅ​ម៉ោង​៦​ព្រឹក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya