បាត់ដំបងៈ កាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមដងផ្លូវ ត្រង់ចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ពីបទចែកចាយថ្នាំញៀន ។
ជនសង្ស័យ ដែល សមត្ថកិច្ច ឃាត់ខ្លួនបានមាន៖ទី១ ឈ្មោះ បូរ ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ (ប្តី) និងប្រពន្ធឈ្មោះ ធី នី អាយុ២៤ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន។
មានករណីជួញដូរគ្រឿងញៀនរួចមក លោកបានដឹកនាំកម្លាំងមួយក្រុម ចុះប្រតិបត្តិការស្ទាក់ ចាប់បានជាក់ ស្តែង នៅតាមដងផ្លូវ និងធ្វើការ ឆែកឆេររកឃើញថ្នាំញៀន ចំនួន៩គ្រាប់ ខណៈជនសង្ស័យ ដឹកថាំញៀននេះ យកទៅឲ្យម៉ូយ ។ ក្រោយពីបានឃាត់ខ្លួនហើយ សមត្ថកិច្ចសាកសួរ ចម្លើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំនេះពីគេម្នាក់មិនស្គាល់ឈ្មោះ យកមកលក់បន្ត គ្រាន់បានកម្រៃចិញ្ចឹមជីវិត៕