ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » រត់​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​ថ្នាំញៀន ​ត្រូវស្លាប់​ដោយ​គ្មាន​មូលហេតុ​ ​

រត់​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​ថ្នាំញៀន ​ត្រូវស្លាប់​ដោយ​គ្មាន​មូលហេតុ​ ​

បាត់ដំបង​៖​នេះ​ជា​លើក​ទី​២​ហើយ​ដែលមាន មនុស្ស រត់​ចេញពី​មណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម ដែលជា​មណ្ឌល​កែប្រែ បន្សាប​គ្រឿងញៀន ហើយ​ត្រូវស្លាប់​ដោយ​អា​ថ៍កំ​បាំង  នៅក្នុង​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភ ឆ្នាំ ២០១៤ ។​
​ជនរងគ្រោះ​បាន​រត់ចេញ ពី​មណ្ឌល​កែប្រែ​តាំងតែ​ពីថ្ងៃ​ទី​១៧ ខែ​កម្ភ មក​ម្លេះ ប្រធាន​មណ្ឌល មិនបាន​រាយ​ការ​ឬ​ប្រាប់​ដល់​អានាព្យាបាល នៃ​ជនរងគ្រោះ​ឡើយ រហូតដល់​ថ្ងៃទី​២៥ ខែកុម្ភ ជនរងគ្រោះ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ សាកសព​មាន​សភាព​ស្អុយរលួយ ត្រូវ​សត្វ​ស៊ី អស់​មួយ​កំណាត់ មាន​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ​ពី​មណ្ឌល​កែប្រែ​ខាងលើ​។​
លោក​ចាន់ ម៉ៅ ដែលជា​ឪពុក​របស់​ជនរងគ្រោះ បាន​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​យើង ឲ្យ​ដឹងថា កូន​របស់គាត់​មានឈ្មោះ សុ​ទ្ឋ រចនា​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ លោក​ចាន់ ម៉ៅ បន្តទៀតថា កូនប្រុស​នេះ ត្រូវ​លោក​យកមក​បន្សាប​ថ្នាំញៀន នៅ​មណ្ឌល កែប្រែ ជាង​បួន​ខែ​មកហើយ ដល់​ថ្ងៃទី​២៥ ខែកុម្ភ ឆ្នាំ​២០១៤​នេះ គឺ​ដល់​ថ្ងៃ​ដែល​កូន របស់គាត់​ត្រឡប់ មក​ផ្ទះ​វិញ​។​
​ស្រាប់តែ​នៅ​ថ្ងៃទី​២៥​នេះ រូបគាត់​និង​ប្រព​ន្ឋ បានរៀបចំ​លុយកាក់ បាយទឹក​ដើម្បី​ទៅ​ជួប​កូន និង​នាំ​ត្រឡប់មកផ្ទះ​វិញ លុះ​ធ្វើដំណើរ បាន​ពាក់​កណ្តាលផ្លូវ ត្រូវ​លោក ប៊ុត ធឿន ប្រធាន​មណ្ឌល​កែប្រែ ទូរស័ព្ទ ប្រាប់ថា កូនប្រុស​គាត់​បាន​ស្លាប់​ហើយ ស្លាប់​ដោយ​អា​ថ៍កំ​បាំង ។​លោក​មានការ​រ​ន្ឋ​ត់ និង​តក់ស្លុត ជាខ្លាំង​ពេល​លឺដំណឹង​នេះ លោក​ថា ប្រធាន​មណ្ឌល​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ការស្លាប់​របស់​កូន ប្រុស​គាត់ ព្រោះ​អី​ពេលដែល​កូន​គាត់ រត់​ចេញពី​មណ្ឌល​តាំងតែ​ពីថ្ងៃ​ទី​១៧ មក​ម្លេះ​ហេតុអ្វី​មិន​ប្រាប់ ដំណឹង​គាត់ ឲ្យ​ដឹងផង លុះ​ពេល​កូន​គាត់​ស្លាប់​ទើបបាន​ប្រាប់​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya