ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត

ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត

/​ព្រះវិហារ​៖​ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅនេះ​ក្រុម​អ្នក​សា​ព័ត៌មាន​បាន​ចុះទៅ​ថត​ផ្តិត​យក​នូវ​សកម្មភាព​រថយន្ត​ដឹកឈើ​ទ្វារ​កែច្នៃ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ​ចែ​មុំ​។​ដែល​រថយន្ត​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​អូរ​ជុ​ញ​ឆ្លងកាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​។​ជាពិសេស​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ដែលជា​កន្លែង​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ឆ្ពោះ​នោះ​ឆ្ពោះទៅកាន់​ស្រុក​ត្រពាំង​ប្រាសាទ​នឹង​ស្រុក​អន្លង​វែង​។​

កាលពី​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅនេះ ​មាន​ក្រុម​រថយន្ត​ដឹកឈើ​អត់​ច្បាប់​ជាច្រើន​គ្រឿង​ចេញពី​ខេត្តព្រះវិហារ​យកទៅលក់​នៅតាម​បណ្តា​ខេត្ត​មួយចំនួណ​ដូចជា ៖ ​ខេត្ត​ឩ​ត្ត​រ​មានជ័យ​នឹង​ខេត្ត​សៀ​បរាប​។​ ក្រុម​រថយន្ត​ដឹកឈើ​ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​តែង​រកស៊ី​ឈើ​ល្មើសច្បាប់​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា​ចែ​មុំ​៣​ខេត្ត​។​

ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​របស់​មេ​ឈ្មួញ​ ឈ្មោះ​ចែ​មុំ​រហ័ស​នាម​៣​ខេត្ត​នេះ​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បាន​ឆ្លើយថា ​លោក​មិនបាន​ដឹង​ទេ​ដោយ​ឈើ​ទាំងអស់នេះ​គេ​ដឹក​ចេញពី​តំបន់​អូរ​ជុ​ញ​មកវិញ​។​ លោក​មិនដឹងថា​គេ​មានច្បាប់​ឬ​មិនមាន​នោះទេ​លោក​ឱ្យ​អ្នក​សា​ព័ត៌មាន​សួរ​ទៅ​លោក​រ័ត្ន​ចំរើន​ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រីង​ធំ​រំដោះ​ស្រែ​នោះ​ទៅ ព្រោះ​គេ​នៅ​នឹង​ស្គាល់​ហ្នឹង​ស្រាប់​។​

លោក​រ័ត្ន​ចំរើន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រីង​ធំ​រំដោះ​ស្រែ​លោក​ថា ​បើសិនជា​អ្នក​សា​ព័ត៌មាន​បានឃើញ​រថយន្ត​ដឹកឈើ​នោះ ​លោក​ឱ្យ​អ្នក​សា​ព័ត៌មាន​ឃាត់​រថយន្ត​ល្មើស​នោះ​ឱ្យ​ជាប់​ទៅ​លោក​នឹង​ទៅ​ចាប់​តែម្តង​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya