ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?

ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?

បាត់ដំបង ៖  ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បាន ឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យូ ហេង ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ដោយសារលោក យូ ហេង ចំណាយដើមទុនអស់ច្រើនសម្រាប់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង បើកដៃឲ្យមេគយប្រចាំច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូននិងស្រុកសំឡូត ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ដូច្នេះហើយទើបមេគយប្រចាំច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងរលូន។

តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តបាត់ដំបង មួយចំនួន បាន ឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានបណ្តាញព័ត៌នានាចុះផ្សាយ ជាបន្តបន្ទាប់ក៏ដោយក៏លោក គុណ ញឹម អគ្គនាយកគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានលើកឡើងថា​ ខ្នងបង្អែករបស់លោក យូ ហេង មានឥទ្ធិពលខ្លាំងក្លាជាងលោក គុណ ញឹម

អគ្គនាយកគយ ទៅទៀតទើបលោក គុណ ញឹម បណ្តោយឲ្យលោក យូ ហេង ប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តោយឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ យ៉ាងសុខស្រួលតទៅទៀតទេ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថា ការដែល

លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ហ៊ានសម្រួលឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ។ ជាងនេះទៅទៀតការដែលមេគយប្រចាំច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូននិងស្រុកភ្នំព្រឹក ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ក៏ដោយសារមានការសម្របសម្រួលពីសំណាក់លោក យូ ហេង ប្រធានសាខា គយខេត្តបាត់ដំបង ផងដែរ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទខ្លះផង ដើម្បីឲ្យស្របទៅតាមវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya