ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » កម្មករ​របួស​សន្លប់​ជិត​១០០​នាក់ ផ្ទុះ​អាគុយ​រោងចក្រ ធ្លាយ​ទឹក​អាស៊ីត ​

កម្មករ​របួស​សន្លប់​ជិត​១០០​នាក់ ផ្ទុះ​អាគុយ​រោងចក្រ ធ្លាយ​ទឹក​អាស៊ីត ​

កណ្តាល ៖ នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ កម្មករ​ប្រុស​ស្រី​នៃ​រោងចក្រ​គ្រី​ស្តា​ល់​ម៉ា​ទីន ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច 7NG ក្នុងភូមិ សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ​ជិត​១០០​នាក់ បាន​រងរបួស​រលាក​ដៃជើង និង​ដួលសន្លប់ ខណៈដែល​មាន​
​ហេតុការណ៍​ផ្ទុះ​អាគុយ​នៅក្នុង​រោងចក្រ ហើយ​ធ្លាយ​ឧស្ម័ន (​ចំហាយ​ទឹក​អាស៊ីត​)​មកលើ​ខ្លួន​កម្មករ​។​
កម្មករ​រងគ្រោះ​ទាំងនោះ​ត្រូវបាន​ក្រុមគ្រួសារ និង​សមត្ថកិច្ច​មូលដ្ឋាន​ជួយសង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក ភ្លាមៗ​ផងដែរ​។​
​នៅវេលា​ម៉ោង​ប្រហែលជា​៩​ព្រឹក ខណៈដែល​កម្មករ​គ្រប់រូប​កំពុងតែធ្វើការ​កាត់ដេរ​សម្លៀកបំពាក់ ស្រាប់​តែមាន​ធុំក្លិន​ចំណាយ​ឧស្ម័ន​ដូច​ថ្នាំពុល ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់​តែមាន​សំឡេង​ផ្ទុះឡើង​នៅក្នុង​រោងចក្រ បន្ទាប់មក​មានកម្ម​ក​រ​ប្រុសៗ​២​នាក់​បាន​ដួលសន្លប់ ហើយ​បន្ទាប់មក​កម្មករ​ផ្សេងៗ​ទៀត​ក៏បាន​ដួលសន្លប់​ដូចៗ​គ្នា​ទើប​កើត​ភាព ចលាចល​ពេញ​រោងចក្រ​។​
​ដោយ​ឃើញ​កម្មករ​មាន​សភាព​ដួលសន្លប់​ជា​បន្តបន្ទាប់​នោះ នៅក្នុង​រោងចក្រ​គ្រី​ស្តា​ល់​ម៉ា​ទីន ដែលមាន​កម្មករ​រាប់ពាន់នាក់ បាន​ស្ទុះ​ទម្លុះ​ទ្វារ​ចេញមកក្រៅ ខ្លះ​ស្រែកហៅ​បងប្អូន​សាច់ញាតិ​ឲ្យ​មកជួយ​សង្គ្រោះ​អ្នក​ដែល​រងរបួស ដួលសន្លប់​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​លោក វរសេនីយ៍ត្រី​ម៉ែន សុឃឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ មាន​ហេតុការណ៍​ផ្ទុះ​អាគុយ​នៅក្នុង​រោងចក្រ​គ្រី​ស្តា​ល់​ម៉ា​ទីន ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG បណ្ដាល ឲ្យ​កម្មករ​ចំនួន​៧៧​នាក់​ដួលសន្លប់​។ ប៉ុន្តែ​ពួកគេ​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ដល់​ថ្នាក់​បាត់បង់​ជីវិត​នោះទេ​។ មូលហេតុ​នៃ​ការផ្ទុះ​អាគុយ​នេះ​ទំនង​ជាមាន​ការឆ្លង​ចរន្ត​ភ្លើង ហើយ​បាន​ធ្លាយ​ចំហាយ​ឧស្ម័ន​បង្កើត​ឲ្យ​មាន​ក្លិន​ធ្វើ​ឲ្យ​កម្មករ ថប់ដង្ហើម​។ នៅក្នុង​រោងចក្រ​គ្រី​ស្តា​ល់​ម៉ា​ទីន​នេះ​មាន​កម្មករ​កំពុង​បម្រើ​ការងារ ចំនួន​៣១០០​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya