ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​ប្រធានការិយាល័យ​គណនេយ្យ​សុខាភិបាល​ខេត្តក្រចេះ​ ប្រព្រឹត្ត​អំពើពុករលួយ​ ​

ធ្លាយ​រឿង​ប្រធានការិយាល័យ​គណនេយ្យ​សុខាភិបាល​ខេត្តក្រចេះ​ ប្រព្រឹត្ត​អំពើពុករលួយ​ ​

ក្រចេះ ៖ មន្ត្រី​ជាច្រើន​នាក់  នៅក្នុង​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​នាយ​ហង្ស​ទេព ដែល​កំពុងតែ​ហោះហើរ​រក​ចំណី​នៅ​ខេត្តក្រចេះ​ដឹងថា លោកស្រី ងួន ធា​រី កំពុងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត បង្កើត​និង ប្រមូល​បក្សពួក​បាន​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គណនេយ្យ មក​ធ្វើជា​អ្នក​កាន់ ឯកសារ​លុយកាក់ និង​រត់​សំបុត្រ​ផ្សេងៗ ក្នុង​ការិយាល័យ​គណនេយ្យ ដើម្បី​ប្រមូល​ផលប្រយោជន៍ យកមកចែក​គ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ចំហ​ដោយ​ដោយ​គ្មាន​ខ្លាចក្រែង​មេ​កើយ​អ្វី​ឡើយ​។ ប្រភព​បាន​ខ្សឹបប្រាប់​នាយ​ហង្ស​ទេព ឲ្យ​ដឹង​ទៀតថា ដោយសារ​អត់ទ្រាំ​មិនបាន ចំពោះ​ភាព​អសកម្ម និង​អំពើពុករលួយ របស់​ថ្នាក់ដឹកនាំ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ពួកគេ​បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទាក់ទិន​នឹង​ការ​កិបកេង​ថវិកាជាតិ យកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ក្រោយមក ក្រុមអធិការកិច្ច​បាន​ចុះទៅ​ស៊ើបអង្កេត លើ​បញ្ហា​នេះ ក៏​ស្ងាត់​សូន្យឈឹង មិនដឹង​ជា​ទទួលបាន​លទ្ធផល បែបណា​នោះទេ​រហូតមកដល់​ថ្ងៃនេះ​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ជាច្រើន​ទៀត បាន​ប្រតិកម្ម​ចំពោះ​ករណី ដែល​លោកស្រី ងួន ធា​រី ជា​ប្រធាន ការិយាល័យ​គណនេយ្យ បាន​បន្ត​យក​បក្ខពួក​របស់ខ្លួន មកកាន់​ការងារ គ្រប់គ្រង​លុយកាក់​កិបកេង ប្រាក់​របប​បេសកកម្ម​របស់​ពួកគាត់ តាមតែ​ទំនើងចិត្ត ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជួយ​ពិនិត្យមើល​ភាព​អសកម្ម ទាំងអស់នេះ​ឡើងវិញ​ផង​។​
រឿង​ដែល​លោកស្រី ងួន ធា​រី បាន​ប្រព្រឹត្ត​ក្នុងការ យក​បុគ្គលិក​សន្តិសុខ មកកាន់​ការងារ​គ្រប់គ្រង​លុយកាក់ បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន ដែលមាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ បំពេញ​តួនាទី​ការងារ ក្នុង​ការិយាល័យ​គណនេយ្យ មានការ​ខឹងសម្បា​យ៉ាងខ្លាំង ព្រោះ​ចំណាត់ការ របស់លោក​ស្រី ងួន ធា​រី បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន អត់​មាន​ការងារ​ធ្វើ បែរជាយក​បុគ្គលិក​សន្តិសុខ មកកាន់​ការងារ​លុយកាក់​ជំនួស​មន្ត្រី​ជំនាញ ដែលមាន​ការតែងតាំង ក្របខ័ណ្ឌ​ត្រឹមត្រូវ​។ លើស​នេះ​ទៅទៀត សម្រាប់​ករណី​ដែល​យកឈ្មោះ បុគ្គលិក​ក្របខ័ណ្ឌ ទៅ​ដា​ក់លើ​បេសកកម្ម​ក្លែងបន្លំ ឬ​លិខិត​បេសកកម្ម​សេះ​ហោះ  ដើម្បី​យកលុយ​ទៅ​បើក ឲ្យ​ឈ្មោះ តយ អេង​គីន គឺជា​អំពើពុករលួយ​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ នៃ​ការ​ក្លែង​លិខិត និង​ការរំលោភ​លើ​ទំនុកចិត្ត ។​
​រឿងរ៉ាវ​មួយទៀត​នោះ គឺ​កើតមាន​នៅក្នុង មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ គឺ​លោកស្រី​ឱសថការី យាវ ចាន់​ណាវី មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក បាន​ជួល​ឈ្មោះ គូ សុខ​ភឿន ដែល​មិនមាន សញ្ញាបត្រ​អ្វី​សោះ​មក​ធ្វើការ និង​យាម​ជំនួស ដែល​ត្រង់ចំណុច​នេះ មន្ត្រី​ក្នុង​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មួយចំនួន បាន​លើក​ជា​សំណួរ​ថា តើ​មន្ទីរពេទ្យ ជាទី​ទុកចិត្ត​របស់​ប្រជាជន​ទេ បើ​គ្រូពេទ្យ​កាន់​ផ្នែក​ឱសថការី ជួល​មនុស្ស​អត់​មាន​សញ្ញាបត្រ មក​ធ្វើ​ការជំនួស និង​គ្មាន​ជំនាញ​ត្រឹមត្រូវ​។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុង​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មាន​អ្នកជំងឺ​ជាច្រើន ដែល​គ្មាន​លទ្ធភាព ចេញទៅ​ព្យាបាល​នៅ​ស្រុក​យួន ឬ​ឡើងមក​ភ្នំពេញ ក៏​ទ្រាំ​សម្រាក​ព្យាបាល​ជំងឺ ទៅតាម​យថាកម្ម នៅក្នុង​មន្ទីរពេទ្យ ខេត្តក្រចេះ បើទោះបីជា​គ្មាន​ជំនឿ​ចិត្ត ក៏​ចេះតែ​ទ្រាំ​ទៅ ដោយសារតែ​ពួកគាត់​គ្មាន​ជម្រើស​។  ហើយ​រឿងរ៉ាវ​អស់ទាំង​នេះ គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត ស្រាវជ្រាវ​ឡើងវិញ​ផង ព្រោះ​អំពើពុករលួយ និង​គ្រួសារនិយម នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya