ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពិនិត្យមើលភាពមិនប្រក្រតីនៃអាជីវកម្មបូមខ្សាច់របស់ឈ្មួញឈ្មោះ តាទ្រី នៅក្នុងមូលដ្ឋានពួកគាត់ជា​បន្ទាន់។​ ដោយហេតុថា ក្រុមហ៊ុនបូបខ្សាច់ដែលមានម្ចាស់ឈ្មោះ តាទ្រី បានបញ្ចេះម៉ាស៊ីនធ្វើសកម្មភាពបូមខ្សាច់ក្នុងទន្លេមេគង្គ បំពងសំឡេងរំខានការរស់នៅរបស់ពួកគាត់ទាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៧យប់។ ចំណែកមន្ត្រីអាជ្ញាធរថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ ព្រមទាំងប្រធានការិយាល័យរ៉ែនិងថាមពល បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី ធ្វើអ្វីៗស្រេចតែអំពើចិត្តតែម្តង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី រំខានដល់ការរស់នៅរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយឈ្មួញឈ្មោះ តាទ្រី គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើន។ ប្រជាពលរដ្ឋបានសំដែងសេចក្តីព្រួយបារម្ភពីការបាក់ច្រាំងទន្លេមេគង្គផងដែរ ព្រោះក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី ប្រើទុយោធំៗនិងម៉ាស៊ីនធំៗបូមខ្សាច់ពីទន្លេមេគង្គ ធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋបានរិះគន់ថា លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង តែងតែចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី ជាប្រចាំដោយមិនគិតពីផលប៉ះពាល់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង នោះទេ។​

ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ ក៏ដូចជាពីសំណាក់ប្រធានការិយាល័យ រ៉ែនិងថាមពលខណ្ឌជ្រោយចង្វា ទេនោះគឺក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានទេ។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរពិនិត្យឡើងវិញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ទៅតាមស្ថានភាពជាក់ស្តែង ព្រោះមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនគិតពីទុក្ខលំបាក​របស់ប្រជាពលរដ្ឋឡើយ។​ ជាក់ស្តែងក្រុមហ៊ុនរបស់ឈ្មួញឈ្មោះ តាទ្រី ធ្វើសកម្មភាពបូមខ្សាច់ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង៧យប់ បំពងសំឡេងម៉ាស៊ីនរំខានការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពេញទំហឹង ហើយចៅសង្កាត់បាក់ខែង និងអភិបាលខណ្ឌជ្រោយចង្វា មិនចាត់វិធានការទប់ ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនឈ្មួញឈ្មោះ តាទ្រី ទាល់តែសោះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya