ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនឪពុកចុង ចិត្តតិរិឆ្ឆាន ចាប់រំលោភកូនចុង អាយុ ០៥ឆ្នាំ នៅកំពង់ធំ

ឃាត់ខ្លួនឪពុកចុង ចិត្តតិរិឆ្ឆាន ចាប់រំលោភកូនចុង អាយុ ០៥ឆ្នាំ នៅកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ចឃាត់ខ្លួនឪពុកចុង ចិត្តតិរិឆ្ឆានម្នាក់ទៀតហើយ ករណីរំលោភកូនចុង នៅភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
កុមាររងគ្រោះ ឈ្មោះ ភ វ ក ភេទស្រី អាយុ ០៥ឆ្នាំ ត្រូវជាកូនចុង។

ចំណែកជនសង្ស័យឈ្មោះ ភេច សុនាង អាយុ ២៦ឆ្នាំត្រូវជាឪពុកចុង រស់នៅភូមិកើតហេតុខាងលើ។
ក្រោយសមត្ថកិច្ច ទទួលបណ្ដឹងពីម្ដាយជនរង គ្រោះឈ្មោះ ម៉ម វ៉ែន អាយុ២៤ឆ្នាំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៨និង៣០នាទី បានឲ្យដឹងថា  ជនសង្ស័យជាប្តីចុង ឈ្មោះ ភេច សុនាង ដែលបានរំលោភកូន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០:០០នាទី នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក។
ចំណែកឯកុមារីរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya