ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ ២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅព្រះវិហារ

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ ២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅព្រះវិហារ

ព្រះវិហារ:  ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះ ស្ថិតនៅក្នុងភូមិ ស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០  ។

ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-៤៨៥៥ (ខូចខាតធ្ងន់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កររួចរត់គេចខ្លួនបាត់។ និង ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1D-២០៦៧ (ខូចខាតធ្ងន់) អ្នកបើកបរ ឈ្មោះ ហុន ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល (ស្លាប់) រួមទាំងអ្នករួមដំណើរ ឈ្មោះ ជង់ ភេទប្រុស ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល(ស្លាប់)។
សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវស់វែងរួចទើប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya