ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||     អាជីវកម្មបូមខ្សាច់ ភូមិក្តីចាស់ សង្កាត់បាក់ខែង រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! បទល្មើសនេសាទ បន ណ រ៉ាវសាច់ក្រឡាញឹក មានពាសពេញផ្ទៃទឺក ក្នុងតំបន់វាលស្រងែ ទឹកដីឃុំកំពង់គោ ស្រុកកំពង់ស្វាយ

ភ្ញាក់ផ្អើល! បទល្មើសនេសាទ បន ណ រ៉ាវសាច់ក្រឡាញឹក មានពាសពេញផ្ទៃទឺក ក្នុងតំបន់វាលស្រងែ ទឹកដីឃុំកំពង់គោ ស្រុកកំពង់ស្វាយ

កំពង់ធំ: នៅថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២០ ក្រុមការងារសារព័ត៌មានយើងទៅតំបន់វាលស្រងែ ឃើញមានសកម្មភាព បទល្មើសនេសាទ សាច់ក្រឡាញឹក ដាក់ដោយសេរីចាប់ពីចំណុចបឹងប្រវែង រហូតដល់អាង ២000 ធ្លាយទៅដល់អាង ៨00 ចុះរហូតទៅដល់វាលស្រងែ ចំណុចក្បាលអូរ មានរបាំងរាប់រយរបាំង ដែលមួយរបាំងមានប្រវែងចាប់ពី១០០ម៉ែត្តទៅរហូតដល់៣០០ម៉ែត្រក្នុង

ទឹកដី ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

 

ប្រភពពីប្រជាពលរដ្ឋដែលគាត់អ្នកដាក់សាច់ក្រឡាញឹកនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន

យើង ថា ពួកគាត់មកពីខេត្តកំពង់ឆ្នាំងនិង ខេត្តសៀមរាប។

ពួកគាត់មកដាក់ សាច់ក្រឡាញឹកនេះបានគឺមានមេខ្យល់នាំមកហើយមេខ្យល់ បានសន្យាថា គាត់ទិញត្រីក្នុងមួយគីឡូក្រាមតំលៃ ៥000៛គឺត្រីរ៉ស់ត្រីអណ្ដែង ត្រីនុយ មួយគីឡូតំលៃ ៥00៛ ចំណែកច្បាប់ទម្លាប់ជលផលនិងជំនាញពាក់ព័ន្ធ ផ្សេងៗគឺខាងមេខ្យល់គាត់ជាអ្នករត់ការដោះ

ស្រាយ កុំអោយជំនាញសមត្តិកិច្ចពាក់ព័ន្ធចុះមកបង្ក្រាប។

 

ប្រភពប្រជាពលរដ្ឋដដែលបានបន្តទៀតថា មេខ្យល់ដែលនាំពួកគាត់មកដាក់បនណរ៉ាវសាច់ក្រឡាញឹកនេះគឺមានឈ្មោះ ៖

១ .ឈ្មោះ ហឿន រស់នៅខេត្តកំពង់ឆ្នាំ

២.ឈ្មោះ យាយ ង៉ា

៣.ឈ្មោះ ពន បាវ រស់នៅខេត្តកំពង់ធំ

៤.ឈ្មោះ ឡា រស់នៅខេត្តកំពង់ធំ

ឈ្មោះមេខ្យល់ទាំងអស់នេះគឺគាត់បានយកថវិការត់អោយជំនាញរដ្ឋបាលជលផលនិងជំនាញ

ពាក់ព័ន្ធ ជាថ្នូរនឹងការមិនបង្ក្រាប។

ចំណែក ប្រជាពលរដ្ឋនេសាទ លក្ខណៈគ្រួសារមានការរិះគន់យ៉ាងចាស់ដៃទៅលើ រដ្ឋបាលជលផលសហគមន៍នេសាទនានា ក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិតនេះ បង្ក្រាបតែប្រជាពលរដ្ឋលក្ខណ:គ្រួសារដែលមិនបានបង់លុយអោយជំនាញតែប៉ុណ្ណោះ ម៉្យាងទៀត បើបទល្មើសនេសាទណាដែលបានចងក្រងជាក្រុមជំនាញសមត្ថកិច្ចពាក់ព័ន្ធ លោកមិនបង្ក្រាបឡើយ។

ប្រជាពលរដ្ឋសំណូមពរ ដល់លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មើលលោកសៅ វណ្ណសេរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលស្រុកកំពង់ស្វាយ ដែលជាមន្ត្រីក្រោមឱវាទរបស់លោក។ ប្រហែលជា លោក សៅ វណ្ណ សេរីវទ្ធ បានលាភសក្ការ:ដូចពាក្យប្រជាពលរដ្ឋនិយាយហើយ បានជាមិនចុះធ្វើការបង្ក្រាប៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya