ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » នគរបាលចុះបង្ក្រាប ទីតាំងលក់ឡេ ចំនួន២តូបក្នុងផ្សារទួលគោក នៅភ្នំពេញ

នគរបាលចុះបង្ក្រាប ទីតាំងលក់ឡេ ចំនួន២តូបក្នុងផ្សារទួលគោក នៅភ្នំពេញ

ភ្នំពេញ៖  នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក​ សៀក​ ឡុងឌី​ ព្រះរាជអាជ្ញារ​ង​អមសាលាដំបូងរាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងស្ថិត នៅតូបក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។

ទីតាំងលក់ឡេចំនួន២តូបគ្មានស្លាកយីហោក្នុងផ្សារទួលគោក ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ  សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាប និងពិនិត្យថាតើទីតាំងទាំងនេះមានច្បាប់ត្រឹមត្រូវដែរឬទេ?

ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខនៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមានឬគ្មានច្បាប់ធ្វើអាជីវកម្ម  និង បណ្ណប៉ាតង់នៅឡើយទេ។  ប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិទចាក់សោនៅខាងក្នុង ដូច្នេះរង់ចាំគណៈកម្មការចម្រុះ បន្តនីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya