ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ប្រទេះឃើញដេកស្លាប់នៅក្បែរជណ្តើរ ដោយសង្ស័យថា រអិលជើងធ្លាក់ពីលើចុះមកក្រោម បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅភ្នំពេញ

បុរសម្នាក់ ប្រទេះឃើញដេកស្លាប់នៅក្បែរជណ្តើរ ដោយសង្ស័យថា រអិលជើងធ្លាក់ពីលើចុះមកក្រោម បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅភ្នំពេញ

ភ្នំពេញ:  កាលពី រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវប្រឡាយទឹកស្អុយ ខាងត្បូងស្ពានបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

សពខាងលើមានឈ្មោះ សេង សាន្ត អាយុជាង៤០ឆ្នាំ មុខរបរកម្មករអូសរទេះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសនេះ តែងតែអង្គុយផឹកស្រាជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញបុរសខាងលើបានដេកស្លាប់នៅក្បែរជណ្តើរតែម្តង ដោយសង្ស័យថា បុរសខាងលើអាចរអិលជើងធ្លាក់ពីជណ្តើរ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមក ពិនិត្យកោសល្យវិច័យផងដែរ។ បុរសនេះ ពិតជាបានរអិលជើងធ្លាក់ពីលើ ជណ្តើរពិតប្រាកដមែន។ ចំណែកឯសាកសពរបស់បុរសនេះ  សមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya