ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនភេទទី៣ ២នាក់ បើកទ្វារឡានលួចទូរស័ព្ទពីយប់ រួចព្រឹកឡើងយកទៅបញ្ចាំ ម្ចាស់ទាន់ចាប់ហៅសមត្ថកិច្ចឃាត់ខ្លួន នៅភ្នំពេញ

ឃាត់ខ្លួនជនភេទទី៣ ២នាក់ បើកទ្វារឡានលួចទូរស័ព្ទពីយប់ រួចព្រឹកឡើងយកទៅបញ្ចាំ ម្ចាស់ទាន់ចាប់ហៅសមត្ថកិច្ចឃាត់ខ្លួន នៅភ្នំពេញ

ភ្នំពេញ:  ហេតុការណ៍នេះឃាត់ខ្លួននេះបានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានី ។ ជនសង្ស័យភេទទី៣ពីរនាក់បើកទ្វារឡានលួចទូរស័ព្ទគេពីយប់ព្រឹកឡើងម្ចាស់ទាន់ហៅសមត្ថកិច្ចឃាត់បាន។ ជនសង្ស័យនិងជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

 

នៅមុនពេលកើតហេតុ គឺកាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកងកង ជនសង្ស័យទាំងពីនាក់ បានធ្វើសកម្មភាពបើកទ្វាររថយន្តប្រជាពលរដ្ឋលួចកាបូបមួយក្នុងនោះ មានលុយមួយចំនួននិងទូរស័ព្ទពីគ្រឿង គឺម៉ាក់អាប៉ូ១១ប្រូមួយគ្រឿង និងម៉ាកអាយហ្វូនអ៊ិចម៉េកមួយគ្រឿង។

ប្រភពបន្តថា ដោយសារទូរស័ព្ទភ្ជាប់ GPS រហូតដល់វេលាកើតហេតុទើបម្ចាស់ទូរស័ព្ទតាមដានដឹង ខណ:ជនសង្ស័យយកមកដាក់បញ្ចាំ នៅហាងមួយកន្លែង ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាបន្តបន្ទាប់។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya