ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ឃាត់មុខសញ្ញាដ៏សកម្ម ០២នាក់ ស្រុកសំពៅលូន នៅបាត់ដំបង

ឃាត់មុខសញ្ញាដ៏សកម្ម ០២នាក់ ស្រុកសំពៅលូន នៅបាត់ដំបង

បាត់ដំបង:  នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈាន ចូលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជន សង័្សយជាមុខសញ្ញាចំនួន០២នាក់ ដែលកំពុងប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន ៖

១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង,២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។

ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន០១គ្រឿង ,ដែកអក្សរ( តេ T)ម្រាប់កាច់សោម៉ូតូចំនួន០៦ដើម,កន្ត្រៃកាត់ដែកចំនួន០១,ដង្កាប់ចំនួន០១,កូនកាំបិទចំនួន ០២,ដែកទួលវីសចំនួន ០៣,ដែកឆាបដងឈើចំនួន ០១,កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម ,សោម៉ូតូហុងដាចំនួន០៣,កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១,ដែកកេះចំនួន ០៣, ម្ជុលខ្ទាស់ចំនួន០៥,ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់ ,សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ជុំវិញករណីនេះ ជនសង័្សយជាមុខសញ្ញាទាំងពីរនាក់បានចេញពីស្រុកកម្រៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេដោយឆ្លងកាត់ពីស្រុកកម្រៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូន ក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច នាវេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ជនសង័្សយទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេជាមុខ សញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុក ដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុកសំពៅលូនពួកគេ ទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។

សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាង មកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya