ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋប្ដឹង នៅមុខសាលាខេត្ត ក្រោយសន្យាថា ធ្វើប្លង់រឹងជូនពលរដ្ឋ តែយះពេលជាង២ឆ្នាំមកហើយ នៅតែធ្វើរួច នៅកណ្តាល

ប្រជាពលរដ្ឋប្ដឹង នៅមុខសាលាខេត្ត ក្រោយសន្យាថា ធ្វើប្លង់រឹងជូនពលរដ្ឋ តែយះពេលជាង២ឆ្នាំមកហើយ នៅតែធ្វើរួច នៅកណ្តាល

កណ្តាល ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ជាអតិថិជនដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បានទាមទារអោយលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ ។

ប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នាមុខសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ  ដើម្បីទាមទារដំណោះស្រាយ ពីលោកអភិបាលខេត្តកណ្តាល ។  លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ បានថ្លែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ។តំណាងពលរដ្ឋរូបនេះបន្តថា លោក អំ សំអូន គឺ មានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យាឡើយ ។ បញ្ហានេះ តំណាងពលរដ្ឋ អះអាងថា នឹងប្តឹងទៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អោយជួយអន្តរាគមន៍បន្ថែមទៀតចំពោះបញ្ហានេះ ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននិយាយថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋបានជួបពិភាក្សាគ្នា​ ជុំវិញបញ្ហានេះ នាពេលខាងមុខ ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានអោយដឹងថា លោក អំ សំអូន បានទទួល ប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់អោយគ្រប់ចំនួន រីឯ ខ្លះទៀតនៅសល់បន្តិចបន្តួច និង​ចាំទទួលបានប្លង់រឹងទើបអោយប្រាក់បង្គ្រប់ ។គ្រប់ដីឡូតិ៍នីមួយៗ គឺ ទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបាន ប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និង ចេញបង្កាន់ដៃដោយលោក

ម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង ។

ប៉ុន្តែ មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបាន ប័ណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ យើងនៅរងចាំមើលថា តើតុលាការខេត្តកណ្ដាលនិងមានចំណាត់ការបែបណាទៀតចំពោះករណីនេះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya