ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនពណ៌សរមួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ 2Y-5390 បើកបរតាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ដោយអ្នកបើកបរសង្ស័យស្រវឹងខ្លាំង បានរេចង្កូតទៅបុករបាំងថ្ម បណ្តាលឲ្យក្រឡាប់រថយន្តទាំងកំរោលផ្ងារជើង តែសំណាងល្អមនុស្សនៅក្នុងរថយន្ត ពុំមានគ្រោះថ្នាក់ដល់ជីវិត ។
បន្ទាប់ ពីគ្រោះថ្នាក់ គេឃើញមានមនុស្ស៣ទៅ៤នាក់មានប្រុសមានស្រី បានលូនចេញពីរថយន្តទាំងទឹកមុខស្លេកស្លាំង ហើយក៏មានរថយន្តមួយគ្រឿងទៀតមកទទួល ទៅបាត់អស់ ៕