ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែងពីអគ្គនាយករង

លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែងពីអគ្គនាយករង

ភ្នំពេញ៖  សូមបញ្ជាក់ថា  ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជា ឧត្តមសេនីយ៍ត្រី (ផ្កាយ១) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែងពីអគ្គនាយករង កន្លងមក។

ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃផងដែរ។ ការដកស័ក្តិនេះ អាចលោកផ្កាយ៣នេះ មានបញ្ហាអីទៅនឹងតួនាទី របស់ខ្លួន ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្ថយឋានន្តរស័ក្តិ លោក សៀន សុវណ្ណា មកត្រឹមឧត្តមសេនីយ៍ត្រី ដែលមានខ្លឹមសារទាំងស្រុង ៖

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya