ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » អូនយំ ព្រោះសង្សារបែកចិត្ត ឬក៏អូនធ្វើអ្វីខុសច្បាប់ បានគេចាប់អូន (សុំទោសផង អូនលួចយកម៉ូតូ និងប្រើប្រាស់សារជាតិញៀន) នៅភ្នំពេញ

អូនយំ ព្រោះសង្សារបែកចិត្ត ឬក៏អូនធ្វើអ្វីខុសច្បាប់ បានគេចាប់អូន (សុំទោសផង អូនលួចយកម៉ូតូ និងប្រើប្រាស់សារជាតិញៀន) នៅភ្នំពេញ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង ២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីទី១ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្លូវ១៦៦ កែង១៤១ ភូមិ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា បង្កដោយជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់នំបុ័ង មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន។ ចំណែកជនរងគ្រោះមាន ឈ្មោះ ចាន់ សំបូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាង និងសម្ភារ:ដកហូតពីជនសង្ស័យរួមមាន៖១- ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1QX9602 ជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យជនរងគ្រោះវិញ, ២- សំបុត្រផ្ញើម៉ូតូចំនួន ១ដុំ៣- ដែកកឹបចំនួន១ ។

ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya