ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងដាវកែច្នៃពីរដើម នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងដាវកែច្នៃពីរដើម នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រក្រុង កំពង់ឆ្នាំងតាមទីសាធារណ:សួនកម្សាន្តនិងកន្លែងស្មុគស្មាញ លុះមកដល់ចំណុចសួនសម្ដេចចៅហ្វាយវាំង (សួនស៊ីម៉ាក់)ក៏បានជួបជាមួយនឹងក្មេងទំនើងមួយក្រុមមានគ្នា 3 នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវកែច្នៃចំនួនពីដើម ពេលនៅកម្លាំងរបស់សមត្ថកិច្ចបានឃាត់នឹងកាក់ឲ្យឈប់ជនសង្ស័យក៏បានជិះម៉ូតូបម្រុងរត់

គេចខ្លួនពេលនោះសមត្ថកិច្ចក៏បានធ្វើការឃាត់បានជនសង្ស័យចំនួន 2 នាក់ដកហូតបានដាវកែច្នៃចំនួនពីរដើម ម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ។
ជនសង្ស័យទាំង 2 នាក់មានឈ្មោះ
1_ សួន ភាលី ភេទប្រុស អាយុ20 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)

2_ឌឹម ផាន់ណា ភេទប្រុស អាយុ22 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរនៅផ្នែកជំនាញ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya