ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាករណីជួញដូរគ្រឿងញៀន​ ទ្រង់ទ្រាយធំ​ ឃាត់ខ្លួនជនស្ស័យ ២នាក់ ព្រមទាំងថ្នាំញៀនជាង២០កញ្ចប់ និងកំាភ្លើងមួយដើម

បង្ក្រាករណីជួញដូរគ្រឿងញៀន​ ទ្រង់ទ្រាយធំ​ ឃាត់ខ្លួនជនស្ស័យ ២នាក់ ព្រមទាំងថ្នាំញៀនជាង២០កញ្ចប់ និងកំាភ្លើងមួយដើម

ខេត្តមណ្ឌលគិរី ៖​ នៅវេលាម៉ោង១៨ និង០០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។  បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។​

ឃាត់ខ្លួន​ និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២ នាក់ ស្រី ០១ នាក់ ដូចមានឈ្មោះខាងក្រោម ៖ ១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិ​ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ បច្ចុប្បន្នស្នាក់នៅភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតមៅភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដោយឡែកសម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន ៖ សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង។ ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបាន ៖ ១. អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ )។ ២. ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង )។ ៣. ដែកកេះចំនួន ៨។ ៤. កាបូបចំនួន ២។ ៥. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក។ ៦. បណ្ណ័សំគាល់យាន្តយន្តចំនួន ១ សន្លឹក។ ៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣។ ៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦។ ៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ។ ១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល។ ១១. ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១ គ្រឿង គ្មានស្លាកលេខ)។

ជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya