ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ នៅស្វាយរៀង

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B (ផ្លូវកំពង់ស្ពាន) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

នារីរងគ្រោះជាអ្នកបើកម៉ូតូមានឈ្មោះចាន់ បុប្ផា  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងអ្នករួមដំណើរមានឈ្មោះអាំង អៀន អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងឈ្មោះយុក ចន្ទ័ភក្តី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក អ្នកទាំង៣មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FF-៩១៨៤ខូចខាតផ្នែកខាងមុខធ្ងន់។ ចំណែកអ្នកបើករថយន្តម៉ាកកាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខកណ្តាល ២A-០៦៣៦មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបើកធ្លាក់ប្រឡាយបានរត់គេចខ្លួនបាត់ភ្លាមៗ។

មុនកើតហេតុមាននារី៣នាក់បានជិះម៉ូតូមួយគ្រឿងតាមផ្លូវកំពង់ស្ពានទាំងយប់ខណៈនោះ

ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ហាយប៊្រីដ ពណ៌សបើកមិនប្រកាន់ស្ដាំ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពីជើងទៅត្បូងក៏បុកពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយបង្កហេតុអ្នកបើករថយន្តមិនព្រមឈប់នោះទេ គឺបើករត់គេចដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវ ហើយក៏បើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗតែម្ដង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya