ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបទេពផន តាមផ្លូវលេខ១៨២ កែងមហាវិថីម៉ៅសេទុងឋិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
របាំងថ្មចែកទ្រួងផ្លូវបានរងការខូចខាតយ៉ាងដំណំ ខនណៈដែលបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02-2-5162 ទំនងជាស្រវឹងស្រា បានបើកក្នុងល្បឿនលឿនរេចង្កូតបុកក្បាលនាគចែកទ្រូងផ្លូវបាក់ អស់មួយកង់ ហើយម្ចាស់រថយន្តព្យាយាមបើកគេចតែត្រូវសមត្ថកិច្ចដេញតាមឃាត់ ជាប់ ។
នៅមុនពេលកើតហេតុ រថយន្តខាងលើដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ ក្នុងល្បឿនលឿន លុះមកដល់ចំណុចស្តុបទេពផនជាកន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ ។ បន្ទាប់ពីបង្កហេតុម្ចាស់រថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ ចំណុចស្តុបណូគាអូរបែកក្អម ដោយសាររថយន្តបែកកង់មុខផ្នែកខាងស្តាំទៅមុខលែងរួច ក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្តង៕
» ព័ត៌មានជាតិ » ឡានពាក់ស្លាកលេខខេមរភូមិន្ទ សង្ស័យម្ចាស់ស្រវឹងបើកបុករបាំងថ្មចែកទ្រួងផ្លូវ