កណ្តាល ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់ផងដែរ ។
ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាងរួចមកកម្លាំងនគរបាលស្រុកបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ ដើម្បីឈានទៅដល់ធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ក្រុមជនសង្ស័យរកវត្ថុតាងបន្ថែម កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះទី១-ឈ្មោះ ឆន វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ទី២-ឈ្មោះ ខ្លូត ពន្លឺ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ទី៣-ឈ្មោះ សាយ សុខលីម ភេទប្រុស អាតយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិពាមផ្ទោលលិច ឃុំលើកដែក ស្រុកកោះធំ និងទី៤ឈ្មោះ សុង រ៉ានី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំងកើត ឃុំលើកដែក ស្រុកកោះធំ ។ ជនសង្ស័យទាំង៤នាក់ បច្ចុប្បន្នស្នាក់់នៅបន្ទប់ផ្ទះជួលនៅក្នុងភូមិ/ឃុំកើតហេតុ ដើម្បីសិក្សានៅសាលាវិទ្យាល័យស្រុកកោះធំ ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ រួចមកសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់ ម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ និងមួយគ្រឿងទៀតម៉ាកហុងដាស្គុបពី ។
លោក មុយ ចាន់ពេជ្រ បានបន្តទៀតថា រហូតមកដល់ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប ៕