ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សិស្សសាលា​ពាក់​វ៉ែនតា​បង្ហោះ​ម៉ូតូ​បុក​អ្នក​ញ៉ាំ​អាហារ ហៅ​ឪពុកម្តាយ​មក​សម្រួល ​

សិស្សសាលា​ពាក់​វ៉ែនតា​បង្ហោះ​ម៉ូតូ​បុក​អ្នក​ញ៉ាំ​អាហារ ហៅ​ឪពុកម្តាយ​មក​សម្រួល ​

សៀម​រាម : កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែ កុម្ភៈ ឆ្នាំ​២០១៤  នៅតាម​បណ្ដោយ​ផ្លូវ ស្ដុ​បកោះ​កេរ្ដិ៍ កែង និង​ផ្លូវលោក អាចារ្យ​ស្វា បត់​ចូល សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ សាខា​ខេត្តសៀមរាប ចំ​ពីមុខ​ហាង​ម៉ាស្សា មូល​មិត្ត និង​ជាទី​កន្លែង​លក់ អាហារ​មួយកន្លែង ក្រុង​សៀមរាប ខេត្ត សៀមរាប ។​
​អ្នកលក់​នៅទីនេះ បាន​ឲ្យ​ដឹងថា ហេតុការណ៍ ស្ទាវ​បង្ហោះ​ម៉ូតូ ហើយ​ភ្លាត់ស្នៀត ទៅបុក​មនុស្ស​ដែល​កំពុង​ទទួលទាន​អាហារ និង​បែក​ថូផ្កា រលំ​តុ រលំ​ឆា​ត់ បែក​ចាន និង​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ប៉ះ​ជើង ជាប់​នៅ​នឹង​តុ ឆា​ត់ ថូផ្កា​ទៅមុខ​មិន​រួម ហើយ​ធ្វើ​ឲ្យ​បងប្រុស​ម្នាក់ ដែល​កំពុង​ទទួលទាន​អាហារ មាន​របួល​ស្រាល នៅ​នឹង​កជើង និង​កែងដៃ ។​
​គ្រោះថ្នាក់​ភ្លាមៗ​នេះ គេ​ពុំ​បានឃើញ​មាន សមត្ថកិច្ច​ណា មក​ដោះស្រាយ​នៅឡើយ​ទេ គឺ ក្មេងស្ទាវ​ម្នាក់​នោះ បាន​ទូរស័ព្ទ​ហៅ​ម្ដាយ​ឪពុក ឬ អាណាព្យាបាល របស់​មកជួយ​សម្រួល និង​ដោះស្រាយ​ជាមួយ​បុរស​ដែល​រងរបួស និង​ម្ចាស់​ហាង​អាហារ និង​ម៉ាស្សា​នោះ ។​
​សូមបញ្ជាក់ថា យុវជន​ដែល​បង្ក​គ្រោះថ្នាក់​ម្នាក់​នោះ មិនត្រូវ​បាន​គេ​ឲ្យ​ដឹង ពី​អត្តសញ្ញាណ​នោះទេ ហើយក៏​មិនដឹងថា កូនចៅ​របស់​អ្នកណា និង​រៀន​នៅ​សាលា​ណា​ដែរ នៅពេល​ភ្លាមៗ​នោះ ។ តែ​គេ​ឃើញ​យុវជន​ម្នាក់​នោះ បាន​ជិះ​ម៉ូតូ Dream 100 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1G-8127 បាន​ដួល និង​មានការ​ខូចខាត​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya