ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក​នឹម​ផល្លី មេ​គយ​ច្រក​ទន្លេ​ចាម​មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក​ប៉ែន ស៊ីម៉ន​?

លោក​នឹម​ផល្លី មេ​គយ​ច្រក​ទន្លេ​ចាម​មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក​ប៉ែន ស៊ីម៉ន​?

កំពង់ចាម​៖ លោក​នឹម ផល្លី មេ​គយ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ច្រក​ទន្លេ​ចាម​ត្រូវបាន​មន្ត្រី​គយ​ក្រោម​ឱវាទ និង​មន្ត្រី​នៃ​ស្ថាប័ន​ផ្សេងទៀត ដែលមាន​ភាពចម្រូងចម្រាស បានផ្តល់​ព័ត៌មាន​ឲ្យ​កាសែត​អរិយធម៌ ដឹងថា លោក​មេ​គយ​រូបនេះ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​លួច​រកស៊ី​នាំចូល​កាកសំណល់​អេឡិចត្រូនិក​ចំនួន​២​កុងតឺន័រ​របស់លោក​នឹម​ផល្លី​កំពុងមាន​ភាពចម្រូងចម្រាស​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​ព្រោះ​ប្រភេទ​កាកសំណល់​អេឡិចត្រូនិក​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន​ហាមឃាត់​មិន​ឲ្យ​នាំចូល​ទេ​ដោយសារតែ​វា​មាន​កម្រិត​នៃ​ការបំពុល​បរិស្ថាន​ឬ​ការបំពុល​បរិយាកាស​ខ្ពស់ អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នៅពេលដែល​មន្ត្រី​តូចតាច​មួយចំនួន​បាន​លាតត្រដាង​នូវ​អំពើពុករលួយ​របស់លោក​នឹម​ផល្លី ជា​មេ​គយ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ច្រកព្រំដែន​ទន្លេ​ចាម​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​មេមត់​ខេត្តកំពង់ចាម​និង​ខេត្ត​ប៊ិ​ញ​ភឿ​ក របស់​វៀតណាម ដែល​បាន​លួច​នាំចូល​កាកសំណល់​អេឡិចត្រូនិក ប្រភេទ​អាគុយ​ជជុះ​និង​គ្រឿង​ផ្សេងទៀត មកពី​ស្រុក​យួន​ចំនួន​២​កុងតឺន័រ​ដោយ​បំពាន​ច្បាប់​។ ករណីនេះ​គេ​សង្ស័យថា​លោក​ឃុន​រ៉ា​ន់​ដែលជា​មេ​គយ​ខេត្តកំពង់ចាម​បានផ្តល់​ភ្លើង​ខៀវ​ឲ្យ​មានការ​នាំចូល​កាកសំណល់​អេឡិចត្រូនិក​ផងដែរ​ទើប​អ្វីៗ​អាច​ដំណើរការបាន​យ៉ាង​រលូន​ល្អ ក្រោម​ការ​នាំចូល​ដោយផ្ទាល់​ពី​លោក នឹម ផល្លី​។​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​អរិយធម៌​ដឹង​ទៀតថា ការ​នាំចូល​កាកសំណល់​អេឡិចត្រូនិក​ចំនួន​២​កុងតឺន័រ​នោះ លោក​នឹម​ផល្លី​បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ជាម​ន្ត្រី​គយ​មិន​ខ្វល់ខ្វាយ​ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​ព្រោះ​លោក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ក្នុងការ​ឃុបឃិត​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ទន្លេ​ចាម​តាមរបៀប​កាប់​ដាវ​ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​អាច​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​ទុក​បែងចែក​ថ្នាក់លើ​ដើម្បី​អភិវឌ្ឍន៍​និង​បន្ត​មុខតំណែង​របស់ខ្លួន​បានយូរ​គឺជា​ការ​ស្រេច​។​​ដោយសារតែ​អំណាច​តួនាទី​និង​លុយកាក់​ធ្វើ​ឲ្យ លោក​នឹម​ផល្លី​ជាម​ន្ត្រី​គយ​ប្រចាំ​ច្រក​ទន្លេ​ចាម​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក​ប៉ែន ស៊ីម៉ន និង​លោក​ម៉ុក ម៉ារ៉េត ដោយ​ហ៊ាន​ប្រព្រឹត្ត​អំពើ​លួច​នាំចូល​កាកសំណល់​អេឡិចត្រូនិក​មានដូចជា​អាគុយ​ជាដើម​បំពាន​ទៅលើ​បំរាម​របស់​ក្រសួងបរិស្ថាន​នេះ​ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​ហើយ​រឿងនេះ លោក​ម៉ុក​មា​រ៉េត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​និង​រួមចំណែក​អនុវត្តន៍​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល​ដើម្បី​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ធុងសំរាម​នៃ​ការ​នាំចូល​កាកសំណល់​ពី​បណ្តា​ប្រទេស​ដទៃ​តទៅទៀត​។ ពាក់ព័ន្ធ​ទៅនឹង​ការបកស្រាយ​អាក្រាត​ស្ទើរ​ដល់​លី​អូ ពី​សំណាក់​មន្ត្រី តូចតាច​ទៅលើ​មេដឹកនាំ​លោក​នឹម ផល្លី មេ​គយ​ច្រក​ទន្លេ​ចាម​នេះ អរិយធម៌​យើង​បាន​ព្យាយាម ដើម្បី​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក​នឹម ផល្លី ដែរ នា​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ តែ​មិនអាច ទាក់ទង​បាន​។ តែ​ទោះយ៉ាងណា សារព័ត៌មាន​អរិយធម៌​នឹង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ណាមួយ​ពី លោក​នឹម ផល្លី​៕ ដោយ​៖ ហង្ស ទេព​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya