ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅខាងត្បូងផ្សារទំនើបសូរិ យា តាមបណ្ដោយផ្លូវលេខ ១៥៤ ខណ្ឌ ដូនពេញ ។
ជនសង្ស័យទាំង ២នាក់ បានធ្វើ សកម្មភាព ដោយថ្មើរជើងទៅលើជនរង គ្រោះ ជាជនជាតិបរទេស ដែលកំពុងធ្វើ ដំណើរតាមដងផ្លូវ ដោយពួកគេបានឆក់ ខ្សែក តែមិនបានសម្រេច បង្កឱ្យមានការ ភ្ញាក់ផ្អើល ទើបសមត្ថកិច្ចដែលនៅក្បែរ នោះដេញចាប់បានភ្លាមៗតែម្ដង ។ យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនសង្ស័យទាំង ២នាក់ មិនទាន់មានការបញ្ជាក់ពីសមត្ថ កិច្ច នៅឡើយទេ ដោយរង់ចាំការសាកសួរនៅ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ៕