ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង ខូចខាតទាំងស្រុង នៅភ្នំពេញ

អគ្គិភ័យឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង ខូចខាតទាំងស្រុង នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេបានឃើញមានអណ្តាតភ្លើង ឆេះចេញពីខាងក្នុងរោងចក្រយ៉ាងសន្ធោរសន្ធៅ ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើន គ្រឿងមកអន្តរាគមន៍។

ទីតាំងនេះជាអគាររោងចក្រផលិតស្បែកជើង សាងសង់ពីថ្មប្រក់សង័្កសី រងការខូចខាតទាំងស្រុងតែម្តង តែពុំបានឆេះរាលដាល ដល់រោងចក្រផ្សេងទៀតឡើយ។

ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤៣គ្រឿង ដោយមកពីការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តជំនួយក្រសួងមហាផៃ្ទ, រថយន្តកងពលតូចលេខ៧០, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា, រថយន្តកងរាជអវុធហត្ថរាជធានីភ្នំពេញ, រថយន្តទីក្រុងជ្រោយចង្វារ, រថយន្តទីក្រុងកោះពេជ្រ, រថយន្តបុរីក្តីសង្ឃឹមថ្មី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya