ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ក្រោយពីស្រវឹងស្រាជោកជាំ ត្រូវបានគេប្រទះឃើញដេកត្រាំក្នុងទឹកស្រែ បង្កឲ្យភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសម្នាក់ ក្រោយពីស្រវឹងស្រាជោកជាំ ត្រូវបានគេប្រទះឃើញដេកត្រាំក្នុងទឹកស្រែ បង្កឲ្យភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ:  កាលពី រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បុរសនេះ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ មានអាយុជាង៤០ឆ្នាំ នៅក្នុងបាឡូ ឃើញមានខោអាវ រូបថត២សន្លឹក ។

រាល់ថ្ងៃគេឃើញ ដើរកាត់ក្នុងភូមិ ហើយស្រវឹងស្រារាល់តែថ្ងៃ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ នេះគេឃើញ បុរសរូបនេះ ដើរមានស្ពាយបាឡូ ក្នុងសភាពស្រវឹងស្រា តែគ្មានអ្នកណាចាប់អារម្មណ៍ លុះមកដល់វេលាម៉ោងខាងលើ ឃើញស្លឹកឈើរង្គើរ ៗ ដើរទៅមើល ស្រាប់តែប្រទះឃើញគាត់ដេកត្រាំទឹកស្រែទៅវិញ ។ បើតាមសន្និដ្ឋាន បុរសរូបនេះធ្លាក់ ត្រាំងទឹកតាំងពីព្រឹកមកម៉្លេះ តែដោយសារបាំងស្លឹកឈើទើបគ្មានអ្នកចាប់អារម្មណ៍ ទម្រាំដឹងអស់ច្រើនម៉ោងទៅហើយ រួចនាំគ្នាស្រង់ឡើងគោក ។

បុរសស្រវឹងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរករថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya