ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ ស្រុកអូរជ្រៅ នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ ស្រុកអូរជ្រៅ នៅបន្ទាយមានជ័យ

 (បន្ទាយមានជ័យ)៖  នៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។ ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺប្តីមានឈ្មោះ តុប យ៉ាន អាយុ៦៧ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) និងប្រពន្ធឈ្មោះ ម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តធុនតូយូតាកាំម៉ារីគូទស្វិតពាក់ស្លាកលេខភ្នំពេញ 2E-2717។ រថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏បានបុកជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាពាក់ស្លាកលេខបន្ទាយមានជ័យ 1V-4443 ពីរនាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ ហើយរថយន្តបង្កធ្លាក់ចូលប្រឡាយ រួចអ្នកបើកបររថយន្តបានរត់គេចបាត់។

ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍ បានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករង់ចាំការដោះស្រាយ ខណៈសពជនរងគ្រោះត្រូវបានប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya