ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលទើបតែសាងសង់រួច ធ្វើអំពីឈើលើថ្មក្រោម បណ្ដាលឲ្យខូចខាតទាំងស្រុង

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលទើបតែសាងសង់រួច ធ្វើអំពីឈើលើថ្មក្រោម បណ្ដាលឲ្យខូចខាតទាំងស្រុង

(ភ្នំពេញ) ៖ នៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើត ហេតុកូនស្រីរបស់ម្ចាស់ផ្ទះបានតរឡូភ្លើងចេញពីផ្ទះមកតូបលក់អ៊ីវ៉ាន់ខាងមុខផ្ទះ ដើម្បីដាក់កង្ហាលអង្គុយហូបបាយ ស្រាប់តែពេលនោះក៏រលត់កង្ហាលបាន នាំគ្នាចេញមកមើលខាងក្រៅក៏ឃើញអណ្ដាតភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅភ្លាមៗ

នោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គីភ័យឲ្យជួយ

អន្ដរាគមន៍ ។

ម្ចាស់មានឈ្មោះ អឿ ខាន់ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ ទីលំនៅទីតាំងកើតហេតុ

ខាងលើ ។ ទំហំនៃការខូច ខាតផ្ទះទាំងស្រុង រួមមានសម្ភារ: ទូរទ ស្សន៍ចំនួន០២គ្រឿង ,កង្ហា

ចំនួន ២ គ្រឿង , ថវិការ និង មាសប្រាក់មួយចំនួន ។

ចំពោះមូលហេតុនៃការឆាបឆេះគឺ បណ្ដាលមកពីទុសេខ្សែភ្លើង ក្នុងការជួយអន្ដរាគមន៍សមត្ថ កិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣ គ្រឿងរួមមាន: រថយន្តស្រាបៀកម្ពុជាចំនួន២គ្រឿង, រថយន្តអគ្គស្នងការចំនួន ១គ្រឿង ហើយគ្រប់គ្រងបានជាស្ថាពរនៅវេលាម៉ោង ១៣ និង ០៥នាទី ថ្ងៃខែឆ្នាំដដែល ។

ករណីអគ្គីភ័យនេះមិនបណ្តាលឲ្យមានរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ និង មិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឡើង ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya