ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ដាក់ថ្នាំសណ្តំយកប្រាក់) និងប្រើប្រាស់សារធាតុពុល នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ដាក់ថ្នាំសណ្តំយកប្រាក់) និងប្រើប្រាស់សារធាតុពុល នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០  ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លួន ក្នុងករណីលួច(ដាក់ថ្នាំសណ្តំយកប្រាក់)និងប្រើប្រាស់សារធាតុពុល ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ័ង លុយចុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈដកហូតមាន១.ប្រាក់ដុល្លាចំនួន ៥០ដុល្លា។ ២.ប្រាក់រៀលចំនួន ៣៥០,០០០ រៀល (បានប្រគល់ជូនជនរងគ្រោះវិញ)។ ៣.កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន០១។ ៤.ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង។ ៥.ម៉ូតូម៉ាក ស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1F-9023 ចំនួន០១គ្រឿង។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ សុង មេយូរ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងធ្វើការឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya